លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ៖ គ្រោះថ្នាក់ចរាចរណ៍បុកគ្នា ដោយរថយន្តដាច់ហ្រ្វាំង ស្លាប់មនុស្សម្នាក់ រងរបួស២៩ នាក់ នៅភូមិបិតត្រាង

(ខេត្តព្រះសីហនុ)៖ យ៉ាងហោចណាស់ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងមនុស្ស បុ្រស ស្រី ២៩នាក់ផ្សេងទៀត ភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ បានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុរថយន្តម៉ាក់ FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ3A-7073 ក្រុមហ៊ុន SP ដាច់ហ្វ្រាំង ជ្រុលទៅបុកគ្នា ជាមួយរថយន្ត ដឹកកម្មករចំនួន៣គ្រឿង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១១.២១២ ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីម៉ោងជិត៧កន្លះយប់ថ្ងៃ១១សីហា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ3A-7073 ក្រុមហ៊ុន SP អ្នកបើកបរឈ្មោះ កែវ សៅភី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោតរថយន្តនេះដាច់ហ្រ្វាំងរួចជ្រុលទៅបុករថយន្ត ចំនួន០៣គ្រឿង មានទិសដៅស្របគ្នា ៖
១-រថយន្តម៉ាក Ssangyong ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2W-9934 ដឹកកម្មករ ។
២-រថយន្តម៉ាក Ssangyong ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2Z-4198 ដឹកកម្មករ ។
៣-រថយន្តម៉ាក LEXUS RX330 ពណ៌ ប្រផេះពាក់ផ្លាកលេខព្រះសីហនុ2B-6918 ។

លោកស្នងការ បានបញ្ជាក់ថា ក្រោយកើតហេតុមួយសន្ទុះ ក៏មានរថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក international ពណ៌ ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ3D-6269 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានគេចរថយន្តម៉ាកLEXUS RX330 (ដែលជួបគ្រោះថ្នាក់ករណីទី១កណ្តាលផ្លូវ) ក៏ជ្រុលចង្កូតមកខាងឆ្វេងដៃបុករះម៉ូតូចំនួន ០៤គ្រឿង ដែលឈប់ចតមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើទី១ មានដូចខាងក្រោម៖
១-ម៉ូតូម៉ាក WAVE ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1U-6013 ។
២-ម៉ូតូម៉ាកម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1DE-2951 ។
៣-ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។
៤-ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។
+តុល្យការគ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្ស ចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ២៩នាក់ស្រី ២២នាក់ (ធ្ងន់ចំនួន ០៨នាក់ស្រី ០៦នាក់) ៖

១,ឈ្មោះ ឆឹង ប៊ុនឆេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ស្លាប់​នៅនឹងកន្លែងកើតហេតុ ) ។
២,ឈ្មោះ កៅ លីហ៊ួយ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
៣,ឈ្មោះ ផុន ខឿន ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
៤,ឈ្មោះ ស៊ីន នីន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសជើងខាងស្ដាំ )
៥,ឈ្មោះ អាត វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
៦,ឈ្មោះ ទាវ ណា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិចំការកៅស៊ូ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
៧,ឈ្មោះ សុខ ដានី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
៨,ឈ្មោះ ធន ម៉ារីណា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​ក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល ពោះធំ៦ខែ )
៩,ឈ្មោះ កុល វ័ន្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )
១០,ឈ្មោះ នូវ ស្រីយឿន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
១១-ឈ្មោះ សេង ស៊ុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅបច្ចុប្បន្ន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកបើកបរម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ ។
១២,ឈ្មោះ ផាត សុភាព ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិចំការកៅស៊ូ​ ឃុំជើងគោ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
១៣,ឈ្មោះ ប្រាក់ មិត្ត ភេទប្រុស​ អាយុ ២៣ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង​ ឃុំអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
១៤,ឈ្មោះ អ៊ុយ ភីណា ភេទប្រុស អាយុ ២១ឆ្នាំមុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល​ )

១៥,ឈ្មោះ វី បូរី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសដៃ )
១៦,ឈ្មោះ កុក ចន្នី ភេទស្រី​ អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសមធ្យម​ )
១៧,ឈ្មោះ ធឹប ស្រីពៅ ភេទស្រី​ អាយុ ១៦ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាម​លើ ឃុំអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសជើងធ្ងន់ )
១៨,ឈ្មោះ ពៅ មុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
១៩,ឈ្មោះ ស៊ីវ ឌៀប ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
២០,ឈ្មោះ រ៉ាវ ហឹមស្រស់ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិបន្ទាយប្រិយ ឃុំអណ្ដូងថ្ម​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
២១,ឈ្មោះ ប្រុស លាងលី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )
២២,ឈ្មោះ យោ ស្រីលាភ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )
២៣,ឈ្មោះ នាក់ ទាវ ភេទប្រុស​ អាយុ ២០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )
២៤,ឈ្មោះ ទោង សុធា ភេទស្រី​ អាយុ ២៩ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )
២៥,ឈ្មោះ តូច ស្រីលីន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
២៦,ឈ្មោះ ដឺន ឌី ភេទស្រី​ អាយុ ២០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
២៧,ឈ្មោះ ប៉ោ ស្រីវេត ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
២៨,ឈ្មោះ សឿន ធូ ភេទស្រី​ អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសស្រាល )
២៩,ឈ្មោះ ស្រី​ណា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )
៣០,ឈ្មោះ លៀម ស្រីណេ ភេទស្រី​ អាយុ ១៦ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( រងរបួសធ្ងន់ )។

ចំណែកអ្នកបើកបររថយន្តម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ3A-7073 ក្រុមហ៊ុន SP ឈ្មោះ កែវ សៅភី បាននាំខ្លួនមកសាកសួរមកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ រីឯវត្ថុតាង រថយន្តចំនួន ០៥គ្រឿង ខូចខាតធ្ងន់ និង ម៉ូតូ ចំនួន ០៤គ្រឿង ខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

Loading...