លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ៖ រថយន្តដឹកម្មករ៣៥នាក់ក្រឡាប់បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកម៉ាសស្ដាកូរ៉េ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខគ.7187.ភព2 បើកបរដោយឈ្មោះ ដួង គឹមតុង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិពោធិថ្មី ឃុំដំណាក់រាំង បើកបរពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបានវ៉ាជែងប៉ះរថយន្តមួយគ្រឿងម៉ាករថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយ គ្មានស្លាកលេខ អ្នកបើបរបានរត់គេចខ្លួនបណ្ដាលឱ្យក្រឡាប់ផ្អៀងមួយចំហៀង ។

រថយន្តម៉ាកម៉ាសស្ដាកូរ៉េដឹកម្មករ៣៥នាក់ បានក្រឡាប់បណ្តាលឲ្យរបួសស្រាល៤នាក់ និងរបួសធ្ងន់ម្នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិថ្មី ឃុំដំណាក់រាំង មុខក្លោងទ្វារចូលបន្ទាយសាលាជើងគោក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុអ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ វត្ថុតាងកម្លាំងជំនាញវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី ៕

 

Loading...