លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ កងយោធពលខេមរភូមិន្ទសម្ពោធសមិទ្ធផលនានាក្នុងវត្តវង្សភ័ក្រ្តបុរីសិរីរ័ត្ន ហៅវត្តខ្នាក្រៅ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមពិធី កាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តវង្សភ័ក្រ្តបុរីសិរីរ័ត្ន ហៅវត្តខ្នាក្រៅ ស្ថិតក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ។

ពិធីកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តវង្សភ័ក្រ្តបុរីសិរីរ័ត្ន ហៅវត្តខ្នាក្រៅ ស្ថិតក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ កងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

នេះជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់បម្រើលើវិស័យពិទ្ធសាសនានៅលើទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយកត្តាសុខសន្តិភាពនេះហើយ ទើបប្រទេសជាតិមានការីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕

Loading...