លោក​ង៉ោ​ម៉េង​ជ្រួ​ន​អភិបាលក្រុង​ប៉ោយប៉ែត​ជា​អ្នក​ផ្តួល​លោក​នុត​លី​ចេញពី​សង្កាត់​ប៉ោយប៉ែត​

បន្ទាយមានជ័យ​៖ ​លោក​អាំង​គី​ហេង​អតីត​ជំទប់​ទី​២​ត្រូវបាន​ប្រកាសឲ្យ​ចូលកាន់​តំណែង​ជា​ ចៅសង្កាត់​ប៉ោយប៉ែត​ថ្មី​ជំនួយ​លោក​នុត​លី​ដែល​គេ​ជឿថា​ត្រូវ​បង្ខំ​ឲ្យ​ លាលែង​នា​រសៀល​ ថ្ងៃទី​១៨​ កញ្ញា​ ២០១៥​ម្សិលមិញ​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​របស់លោក​លោក​ គោ​ ស៊ុម​សារឿ​ត​ អភិបាលខេត្ត​បន្ទាយមានជ័យ​។​ ចឹ​ង​ហើយ​បានជា​ក្នុង​ពី​ធី​ប្រកាស​តំណែង​នេះ​គេ​មិន​បានឃើញ​មាន​វត្តមាន​ លោក​នុត​លី​ផ្ទេរ​ត្រា​ចៅសង្កាត់​នោះឡើយ​។​ការប្រើ​ចៅសង្កាត់​បៅ់​យ​ប៉ែត​ ចុះ​ដូច​ខោអាវ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​និង​មាន​សិទ្ធិ​ បោះឆ្នោត​ជ្រើសរើស​ចៅសង្កាត់​ប៉ោយប៉ែត​​និយាយដើម​លោក​ង៉ោ​ម៉េង​ជ្រូ​ន​ដែលជា ​អភិបាលក្រុង​ប៉ោយប៉ែត​ថា​៖​គាត់​នេះ​ពិតជា​មាន​ឥ​ទ្ធ​ពល​ខ្លាំង​ផស់​គាត់​ ក្នុងការ​ដាក់​ដក​ឬ​ដាក់​តំណែង​ចៅសង្កាត់​តាម​អំពើ​ចិត្ត​ដោយ​មិន​ក្រែង​រអា ​និង​ទឹកចិត្ត​ម្ចាស់ឆ្នោត នោះឡើយ​។​
​ការលើកឡើង​របស់​ ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ប៉ោយប៉ែត​នេះ​ដោយសារ​គេ​បានឃើញ​ពី​ទិដ្ឋភាព​ ជាក់ស្តែង​គឺ​ក្នុងតួនាទី​ជាំ​ចៅហ្វាយក្រុង​លោក​ង៉ោ​ម៉េ​ជ្រូ​ន​គាត់​បាន​ ប្រើ​យន្តការ​ដដែលៗ​ក្នុងការ​ដោះដូរ​ចៅសង្កាត់​ពីមួយ​ទៅមួយ​ដោយ​ប្រើ​ រូបមន្ត​បង្គាប់​ឲ្យ​លាលែង​ពី​តំណែង​ជា​ចៅសង្កាត់​ដោយ​គ្មាន​ហេតុផល​ ច្បាស់លាស់​នោះទេ​។ តួយ៉ាង​៖​កន្លងមក​លោក គង់ សុខ ចៅសង្កាត់​ប៉ោយប៉ែត​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក​ ជាប់ឆ្នោត​ជា​ចៅសង្កាត់​ប៉ោយប៉ែត​នោះ​ពោលគឺ​លោក​បាន​ឡើង​គ្រង​តំណែង​ជា​ ចៅសង្កាត់​បានត្រឹមតែ​មួយ​ចំ​ណែ​តរុយ​ក៏ត្រូវ​បាន​លោក​អភិបាលក្រុង​ប៉ោយប៉ែត ​បង្គាប់​ឲ្យ​លាលែង​តំណែង​ពោ​ពេញ​ដោយ​ក្តី​ឈឺចាប់​ទាំង​អារ​ម្ម​ណ៏​ ក្តុកក្តួល​អ៊ួ​ល​ដើម​ក​បង្ហូរទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​។​ប្រជាពលរដ្ឋ​ និយាយថា​៖​លោក​គង់​សុខ​គឺជា​ព្រឹទ្ធបុរស​ម្នាក់​ដែលមាន​គុណធម៌​ខ្ពស់​ ក្នុងការ​ដឹកនាំ​មូលដ្ឋាន​ត្រូវបាន​ពលរដ្ឋ​មើលឃើញ​ចំពោះ​លោក​ជាងនេះទៅទៀត​ នោះ​ការងារ​ដែល​លោក​បាន​បំពេញ​ក្នុងនាម​ជា​ចៅសង្កាត់​ពលរដ្ឋ​ពេញចិត្ត​ពេញ​ ថ្លើម​ខ្លាំងណាស់​ប៉ុន្តែ​មិនដឹងថា​៖​ហេតុអ្វី​បានជា​លោក​អភិបាលក្រុង​បង្ខំ ​ឲ្យ​លោក​គង់​សុខ​លាលែង​ពី​តំណែង​ពី​ចៅសង្កាត់​ដែល​ពលរដ្ឋ​បោះឆ្នោត​ជូន​ នោះឡើយ​? ។​កាល​នោះគេ​ជឿថា​មកពី​លោក​នុត​លី​មាន​សេវា​ខ្ខស់​ទើបបាន​ឡើ​ធ្វើជា​ ចៅសង្កាត់​។​បន្ទាប់ពី​លោក​នុត​លី​ដែលជា​ជំទប់​រង​ទី​០១​ត្រូវបាន​ប្រកាស់​ ឲ្យ​ចូល​គ្រង​តំណែង​ជំនួស​បំពេញការងារ​ជា​ចៅសង្កាត់​បាន​ជិត​មួយឆ្នាំ​ដែរ​ តែ​មិនដឹង​ជាមាន​កម្មផល​អ្វី​នោះទេ​វាសនា​របស់​លោ​កនុ​ត​លី ត្រូវបាន​ប៉ើង​ពី​តំណែង​ដូច​សំឡី​ដោយ​មិនដឹង​ខ្លួន​ទៀតផង​។ ពោលគឺ​លោក​ង៉ោ​ម៉េង​ជ្រូ​ន​ដដែល​ចេញមុខ​ឲ្យ​លោក​លាលែង​តំណែង​ជា​ចៅសង្កាត់​ ដោយ​ប្រើ​រូបមន្ត​ចាស់​តាម​លំ​អាន​របស់លោក​គង់​សុខ​ទៀត​។​បើតាម​ការ​ ស្តាប់ទៅ​និង​ទិដ្ឋភាព​ជាក់ស្តែង​លោក​នុត​លី​ក៏​ខកចិត្ត​មិន​ស្ទើរ​ដែរ​ ចំពោះ​ការប្រើ​អំណាច​ផ្តាច់បង់​តំណែង​ចៅសង្កាត់​សំណាក់​លោក​អភិបាលក្រុង​ ប៉ោយប៉ែត​ដ៏​មាន​ឥ​ទ្ធ​ពល​ម្នាក់នេះ​ព្រោះថា​ថ្ងៃ​ដែល​លោក​អាំង​គី​ហេង​ ចូលកាន់​តំណែង​នោះ​ទោះ​មាន​វត្តមាន​ចៅហ្វាយខេត្ត​ក៏ដោយ​ក៏​លោក​នុត​លី​មិន​ បានមក​ប្រគល់​ត្រា​ជូន​តាម​ប្រពៃណី​ជា​ទម្លាប់​ឡើយ ។ ក្រៅពី​មតិ​ប្រជាពលរដ្ឋ​ពាក់​ព​ន្ធ័​និង​ការដក​ដាក់​សមាសភាព​ចៅ​ប៉ោយប៉ែត​ ដូច​ដក​ស្ពៃ​បែបនេះ​លោក​សាន​ស៊ានហូ​អភិបាលស្រុក​អូរជ្រៅ​កាលពី​ថ្ងៃ​ព្រ​ហ​ ស្ប​ត្តិ៍​កន្លងទៅ​ថ្មីៗ​នេះ​ក៏បាន​រិះគន់​ចំៗ​ទៅលើ​ចំណាត់ការ​ដោះដូរ​របស់​ ចៅហ្វាយក្រុង​ប៉ោយប៉ែត​ថា​មិនបាន​ធើ្វ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចំណេញ​ សម្លេងឆ្នោត​នោះទេ ។​ព្រោះ​កន្លងទៅ​លោក​ធ្លាប់មាន​បទពិសោធ​ន៏​ច្រើនណាស់​នៅក្នុង​សង្កាត់​ ប៉ោយប៉ែត​នេះ​ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​មូលដ្ឋាន​មួយរូប​នៅ​សង្កាត់​ ប៉ោយប៉ែត​លោក​ស៊ានហូ​បាន​សង្កត់ធ្ងន់ថា​៖​អ្នក​ដែល​គប្បី​ត្រូវ​ដកតំណែង​នោះ ​មិនមែន​ចៅសង្កាត់​ទេ​គឺ​ដក​ចៅ​ហ្វ​យ​ក្រុង​ទើបត្រូវ​ព្រោះ​ចៅហ្វាយក្រុង​ មិនបាន​ធើ្វ​អ្វី​ទុកជា​ស្នាដៃ​នោះទេ​គឺ​ឃើញតែ​មានរឿង​ពុករលួយ​(​ស៊ិ​ក​)​។​ លោក​សាន​ស៊ានហូ​ដែលមាន​ទូ​នាទី​ជា​អភិបាលស្រុក​អូរជ្រៅ​បាន​រម​លើក​ពី​រឿង​ បាត់បង់​ដី​ចំនួន​៨​ហិច​តា​ដែល​គាត់​សង្ស័យថា​លោក​ង៉ោ​ម៉េង​ជ្រូ​ន​ធើ្វ​ឲ្យ ​បាត់​ដោយ​ការលក់ដូរ​មិនតែប៉ុណ្ណោះ​លោក​ហូ​ថែមទាំង​និយាយថា​លោក​នឹង​រក​ ឯកសារ​ដើម្បី​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀតផង ។​
​ទោះជា​ យ៉ាងណា​គេ​មិនដឹង​នៅឡើយ​ទេ​ថា​៖​តើ​រឿងរ៉ាវ​ជម្លោះផ្ទៃក្នុង​រវាង​មន្ត្រី​ បក្ស​ប្រជាជន​ថ្នាក់ក្រោម​ជាតិ​ដែលជា​ការទទួលខុសត្រូវ​ប្រកបដោយ​គតិ​ប​ណ្ឌឹ​ ត​របស់លោក​គោ​ស៊ុម​សារឿ​ត​ជា​ចៅហ្វាយខេត្ត​នេះ​មាន​ដល់​កំរិតណា​នោះទេ​?​ ប៉ុន្តែ​អ្នកប្រឆាំង​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា​គេ​ធើ​ចឹ​ង​ ល្អ​ហើយ​!​។​បើ​មានការ​ស​សើរ​ចឹ​ង​មានការ​រំពឹងទុក​ថា​៖​សម្រាប់​ឆ្នាំ​២០១៧ ​នេះ​ថា​អាសនៈ​ក្រុមប្រឹក្សា​នៅ​សង្កាត់​ប៉ោយប៉ែត​នេះ​មុខជា​នឹងត្រូវ​បាត់​ ជា​ជាមិនខាន​ប្រសិនបើ​គ្មាន​ការដោះដូរ​ថ្នាក់ដឹកនាំ​ក្រុង​ដែលមាន​ទេពកោសល្យ ​ខ្ពស់​ទេ​។

2015_09_20_02_02_52 2015_09_20_02_02_52_1 2015_09_20_02_02_52_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *