លោក​ឈុត លី មេ​វរៈ​ប៉ូលិស​ការពារ​ព្រំដែន​គោក​៨១៥ កំពុងតែ​សប្បាយ​កើប​លុយ​ពី​ពលករ​ឆ្លងដែន​ខុសច្បាប់​

​ខេត្តបន្ទាយមានជ័យ​៖​យោងតាម​ប្រភព​ព័​ត៍​មាន ពី​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ បានឱ្យដឹងថា បន្ទាប់ពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បាន​កន្លងផុត មាន​ក្រុម​ពលករ​ខ្មែរ​ជាច្រើន  បាន​ចាក​ចេញពី​ស្រុកកំណើត យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បី​ទៅរក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ តាម​ច្រករបៀង របស់​ប៉ុ​សិ៍្ត​នគរបាល​ការពារ​ព្រំដែន​គោក​វរ​៨១៥​ហៅ​(​ច្រក​ចំបក់​)​ដូច​គេ ​ហែរ​កឋិន ខណៈ ដែល​សមត្ថកិច្ច​ដែល​ប្រចាំការ នៅ​ទីនោះ កំពុងតែ​សប្បាយ កើប​លុយ ពី​ក្រុម​ពលករ​ក្នុង​ម្នាក់ៗ​ចំនួន​១​ម៉ឺ​​ន​រៀល ដោយ​មិន​ខ្វាយខ្វល់​អំពី​សុខទុក្ខ​របស់ ឬ​ការ​ប្រថុយ ប្រថាន និង​ការបាញ់សម្លាប់​ពី​សំណាក់​ទាហាន​ថៃ មកលើ ប្រជាពលរដ្ឋ​ខ្លួនឯង​ឡើយ ពោល អោយតែបាន​លុយ​ច្រកចូល ហោ​ប៉ៅ​គឺ ពួក គេ​លើកដៃ​ឡើង ស្រែកថា អូ​ខេ គឺជា​ការ​ស្រេច​។​

​ប្រភព​បន្តថា ដោយសារតែ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត មានការ​គៀបសង្កត់​យ​កលុយ​ពី​ក្រុម​ពលករ ច្រើនពេក ទើប​ក្រុម​មេខ្យល់ បាន​បង្វែរ​ទិសដៅ ទៅ​ចូល​តាម​ច្រក​ល្បៀ​ង​(​ច្រក​ចំបក់​) ដែល​គ្រប់គ្រង ដោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​គោក​វីរៈ​៨១៥​ស្ថិត​ ក្នុងភូមិ​បឹងបេង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយ​មាន​
​ជ័យ​។​

​សូម​រំលឹក​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ​ទទួលបន្ទុក​ព្រំដែន កម្ពុជា​_​ថៃ ធ្លាប់បាន​ក្រើនរំលឹក​ដល់ មន្ត្រី​ក្រោម​ឱ​វ៉ាទ ជាច្រើន​សារ ជាពិសេស​មន្ត្រីប៉ូលិស​កា​រពារ​ព្រំដែន​តែម្តង ត្រូវតែ​ទប់ស្កាត់ រាល់​បទល្មើស ឆ្លងដែន​គ្រប់​ប្រភេទ អោយ​ខាន​តែ​បាន រួមទាំង​ពលករ​ឆ្លងដែន​ខុសច្បាប់​ផងដែរ​។​

​ប៉ុន្តែ​ប្រការ​គួរឱ្យ​សោកស្តាយ ក្រុមមន្ត្រី​ទាំងនោះ មិនបាន យកចិត្តទុកដាក់​យក​ត្រចៀក​ស្តាប់​ឡើយ គឺ​ពួកគេ​ផ្គើន និង​អនុសាសន៍ ដ៍​ថ្លៃថ្លា​របស់ លោក ឧ​ត្ត​ម សេនីយ៍​ខេង សុមេធ ទៀតផង ជាក់ស្តែង​ដូច ប៉ូលិស​ការពារ ព្រំដែន​គោក លេខ​៨១៥​ដែល​គ្រប់គ្រង​ដោយ លោក ឈុត លី​ជាដើម​។​

​ជុំវិញ​ករណី​ខាងលើនេះ មិនអាច​សុំ​ការបំភ្លឺ​ពី លោក ឈុត លី មេបញ្ជាការ រ​វៈ​ការពារ​ព្រំដែន​គោក​លេខ ៨១៥ និង​លោក អាត់ ខែម ស្នងការ​នគរបាល ខេត្ត បន្ទាយមានជ័យ​បានទេ ។​ព័​ត៍​មាន​ដូច​បាន​ជំរាប ជូន​ខាងលើ សង្ឃឹមថា លោក ស្នងការ និង​មិន​ប្រ​ងើយ កន្តើយ​បណ្តោយឱ្យ​ថ្នាក់ក្រោម របស់លោក ធ្វើ​ព្យុះភ្លៀង បន្ត​ទៀតឡើយ ៕

13 21 51

Loading...

Leave a Reply

Your email address will not be published. Required fields are marked *