លោក​តា​អា​ចារ្យវត្ត​ព្រែក​​លៀប​មា្នក់ ​បើក​ម៉ូតូឆ្លង​ផ្លូវ​ត្រូវ​រថ​យន្តតាក់​ស៊ី​បុក​ស្លាប់​

ភ្នំពេញ ៖ លោកតាអាចារ្យវត្តព្រែកលៀបម្នាក់ បើក​ម៉ូតូឆ្លងផ្លូវទៅផឹកកាហេ្វ ត្រូវរថយន្តតាក់ស៊ីដឹកអ្នកដំ​ណើ​រ​​ត្រឡប់មកពីបុណ្យភ្ជុំ​បិណ្ឌ​វិញ​ បោះពួ​យ​ក្នុង​ល្បឿនលឿនប្រទះបុក​​ពេញទំហឹង ។ ខា្ទតផ្លោង​បោកក្បាលនឹងថ្នល់​សា្លប់បាត់បង់ជីវិតភា្ល​មៗ នៅ​លើកំណាត់ផ្លូវ​ជាតិ​លេខ​៦​ ត្រ​ង់ចំណុច​មុ​ខ​សាលា​ស​ង្កាត់ព្រែកលៀប ក្នុង​ក្រុមទី៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ​បង្ក​ការ​ភា្ញក់ផ្អើលកាលពីវេលាម៉ោង​២និង១៥នា​ទី​រ​សៀល ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៥នេះ ។

​តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះនូ ធួនអាយុ៨៨ឆ្នាំ ជាអាចារ្យវត្តព្រែកលៀប មានទីលំនៅក្រុមទី១​២ភូមិព្រែកលៀប​ស​ង្កា​​ត់​ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ចំណែកជនបង្កមិនត្រូវបានគេស្គាល់អត្ត​សញ្ញាណទេបើករត់​បាត់ គ្រាន់តែដឹង​ថាជារថយន្តតាក់ស៊ីដឹកអ្នកដំ​ណើរពីខេត្តកំ​ពង់ធំភ្នំពេញ។ ហើយករណីគ្រោះថា្នក់ចរាចរណ៏នេះ គឺកើតឡើងស្របខណពេលដែល ​លោកតាជន​រងគ្រោះ​បើកបរ​ម៉ូតូម៉ាកគុប​មូ​ល ពណ៌​កណ្តុរប្រមេះ អត់ស្លាកលេខពីត្បូងទៅជើង ស្របគ្នាជាមួយនិងរថយន្តបង្កម៉ាកអេសសាំយ៉ុង ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ2P16​5​4។ ​ប្រភពព័តមានពីក្រុមគ្រួសារបានឱ្យដឹងថា លោកតារងគ្រោះជាអាចារ្យនៅ​វត្តព្រែកលៀប​ហើយជារៀងរាល់ថ្ងៃនៅវេលាម៉ោងកើតហេតុ​ ខាង​លើ​​នេះ លោកតាតែងតែជិះម៉ូតូចេញពីផ្ទះនៅក្បែរវត្តព្រែកលៀបនោះ ទៅផឹកកាហ្វេនៅផ្សារព្រែកខ្វិត ។

ប្រភពព័ត៌មានបានឲ្យដឹងដែរថា មុនពេលកើតហេតុលោកតារងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដូចសព្វដងគោលបំណងទៅផឹកកាហ្វេនៅផ្សារ​ព្រែក​ខ្វិត​ទិស​ដៅពីជើងទៅត្បូងមកដល់ ចំណុចខាងលើផ្លូវដែលមានសួនច្បារពុះចែកផ្លូវមានសួនដាច់សម្រាប់ឆ្លងផ្លូវលោកតាបាន បត់ឆ្វេងដើម្បីឆ្លង​ផ្លូ​វ​ទៅ​ខាងស្តំា ខណៈពេលកំពុងតែឆ្លងផ្លូវស្រាប់តែរថយន្តតាក់ស៊ីបើក ស្របទិសគ្នាមានដឹកអ្នកដំណើរដែលវិលត្រឡប់មកពីភ្ជុំបិណ្ឌនៅ​ខេត្តកំពង់​ធំ​ វិញឆ្ពោះមក ភ្នំពេញ មានដឹកអ្នកដំណើរពេញរថយន្តបើកលឿនដូចហោះបានបើកទៅបុកពីក្រោយ​ពេញ​ទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ​បោក​នឹ​ង​​​កញ្ចក់រថយន្តផ្លោងប្រមាណ១០ម៉ែត្របោក​ ក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូត្រូវរថយន្តអូសជាប់ពីក្រោម​រថយន្ត៥០​ម៉ែ​ត្រ​ ទើបរថយន្តឈប់ហើយនាំគ្នារត់គេចខ្លួនទាំងអ្នកបើកបរនិងអ្នកដំណើរគេចខ្លួនអស់រលីង។

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះទៅកន្លែងកើតហតុធ្វើការវាស់វែងនិងយករថយន្តបង្កម៉ូតូយកទៅរក្សារទុកនៅការិយាល័យចារាចរណ៍ជើង ​គោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។រីឯ​សព​ បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

2015_10_15_05_33_18 2015_10_15_05_33_18_1 2015_10_15_05_33_18_2 2015_10_15_05_33_18_3

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *