លោក​ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ប្រៀបធៀប​ឧកញ៉ា​ឌួង​ ឆាយ​ ថា​ ជា​ឧកញ៉ា​ចិត្ត​ធម៌​ពណ៌​ប្រផេះ​

ភ្នំពេញ៖​ លោក​ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ប្រៀបធៀប​ឧកញ៉ា​ឌួង​ ឆាយ​ ថា​ ជា​ឧកញ៉ា​ចិត្ត​ធម៌​ពណ៌​ប្រផេះ​ ដែល​ប្តឹង​នារី​បម្រើ​ម្នាក់​ រហូត​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ នៅ​ថ្ងៃទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ ។

លោក​ពេជ្រ​ ស្រស់​ សរសេរ​ថា​ “​លោក​ឧកញ៉ា​ចិត្តធម៌ពណ៌ប្រផេះភ្លេចហើយឬនៅដែលលោក​ឧកញ៉ា​ក៏ធ្លាប់វាយតប់លើកូនប្រុសអ្នកដទៃដែរកាលប៉ុន្មានឆ្នាំមុននោះ? ហើយមាននរណាខ្លះស្រែកថាអយុត្តិធម៌​សម្រាប់​លោក​ ឧកញ៉ា​ដែលតុលាការកាត់ទោស​ឱ្យ​លោក​ឧកញ៉ា​ជាប់គុកនោះ ប៉ុន្តែពេលនេះលោក​ឧកញ៉ា​ពេញចិត្តហើយមែនទេ ដែលឃើញនារីក្រីក្រម្នាក់ជាប់គុកតាមប្រាថ្នារបស់

លោក​ឧកញ៉ា​នោះ..? ពេលលោក​ឧកញ៉ា​ជាប់គុកមានមនុស្សជាច្រើនស្រែកថាវាមិនសម ឬជារឿងអយុត្តិធម៌ ដោយសារលោកឧកញ្ញាជាអ្នកមានស្តុក ក៏ប៉ុន្តែពេលនេះគ្មានជនណាម្នាក់ហ៊ានស្រែកជួយនារីត្រូវចោទទេ​ដោយហេតុនារីត្រូវចោទជាអ្នកស៊ីឈ្នួលមើលថែកូនឲ្យគេ ហើយជាអ្នកក្រថែមទៀតផង។ នាងអើយទ្រាំតាមកម្មទៅ ពីព្រោះនៅពេលបច្ចុប្បន្ននេះមាន​ឧកញ៉ា​ចិត្តធម៌ពណ៌ប្រ
ផេះច្រើនណាស់​ “។

លោក​ ជួន​ សុរាសី​ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​ឃុំ​ខ្លួន​នារី​បម្រើ​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ពី​ដំណើរ​រឿង​ក្តិច​ប្រដាប់​ភេទ​កូន​ប្រុស​ឧកញ៉ា​ឌួង​ ឆាយ​ បណ្តាល​ឱ្យ​ហើម​ខុស​ប្រក្រតី​ ។

មន្ត្រី​តុលាការ​ថ្លែង​ថា​ នារី​រូប​នេះ​ឈ្មោះ​ អ៊ុំ​ សុផាន់ណា​ អាយុ​២៣ឆ្នាំ​ ត្រូវ​បាន​លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​៕

Loading...