លោក​មេឃុំ​ភ្នំ​តូច​កំពុង​តែ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ភ្នំ​តូច​យក​លក់​និង​រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​

​ខេត្តបន្ទាយមានជ័យ​៖​ ភ្នំ​តូច​គឺជា​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​ដែល​អ្នកស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ​ចាត់​ទុក​ ជា​កន្លែង​ប្រារព្ធ​បូជា​បំរើ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ដោយនៅ​លើ​ភ្នំ​មាន​វត្ត​អារាម​និង​ជា​ ទីតាំង​ ស្ងប់ស្ងាត់​សម្រាប់​ឱ្យ​តាជី​ដូនជី​ ឡើង​ទៅ​ធ្វើ​សមាធិ​តាំង​អារម្មណ៍​រៀន​ព្រះធម៌​ជាដើម​។​

មិន​តែ​ប៉ុណ្ណោះ​ភ្នំ​មួយ​នេះ​ ក៏​មាន​ល្អាង​តូច​ធំ​ និង​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ សម្រាប់​ឱ្យ​ប្រ​ ជា​ពលរដ្ឋ​នៅ​ពេល​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​និង​ថ្ងៃ​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត​ មក​ដំណើរ​កំសាន្ត​ នៅ​ទី​នេះ​ផង​ដែរ​។​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ភ្នំ​តូច​កំពុង​តែ​រង់​ការ​ជីក​កកាយ​គាស់​រំលើង​យក​ដី​និង​ថ្ម​លក់​ពី​សំ​ ណា​ក់​ឈ្មួញ​ដែល​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​មានឈ្មោះ​ ជា​ សាង​ បច្ចុប្បន្ន​លោក​ មាន​តួ​នា​ ទី​ជា​មេឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូ​រី​។​

​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​តូច​យក​ធ្វើ​អាជីវកម្ម​របស់​លោក​មេឃុំ​ភ្នំ​តូច​ត្រូវ​បាន​ប្រជា​ ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បឹង​រាំង​ ឃុំ​ភ្នំ​តូច​ប្រាប់​ឱ្យ​ដឹង​ថា​ មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ សកម្មភាព​នោះ​ដែរ​គេ​មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​មក​ត្រួតពិនិត្យ​និង​ហាមឃាត់​នោះ​ឡើយ​។​ភ្នំ​តូច​ត្រូវ​បាន​គេ​ប្រើប្រាស់​គ្រឿង​ចាក់​ជីក​កកាយ​យក​ដី​និង​ថ្ម​លក់​ ជិត​អស់​មួយ​ចំហៀង​ភ្នំ​ហើយ​បច្ចុប្បន្ន​ឈ្មួញ​កំពុង​តែ​ជីក​កកាយ​បន្តបន្ទាប់​ទៀត​។​

​សកម្មភាព​យក​ភ្នំ​តូច​ធ្វើ​អាជីវកម្ម​ត្រូវ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​មេឃុំ​ភ្នំ​តូច​ ធ្វើ​ឡើង​ ខុសច្បាប់​រឺ​ស្របច្បាប់​យ៉ាងណា​ទេ​។​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​តូច​នោះ​ដែរ​ត្រូវ​គេ​មើលឃើញ​ថា​ លោក​មេឃុំ​ភ្នំ​តូច​បាន​រំលោភ​វាទ​យក​ដី​ជើងភ្នំ​ដែល​បាន​ជីក​កកាយ​ដី​ភ្នំ​អស់​រួច​ហើយៗ​ថែម​ យក​ដី​មក​ធ្វើ​កម្មសិទ្ធិ​ទៀត​ផង​។​សកម្មភាព​នោះ​ត្រូវ​បាន​រង់​កាត​រិះគន់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជា​ខ្លាំង​ហើយ​ប្រជា​ពក​រដ្ឋ​ក៏​លើក​ឡើង​ពី​ការ​ព្រួយ​បារ​ម្ម​និង​សោកស្តាយ​ភ្នំ​ដែល​បន្សល់​ទុក​តាំង​ ពី​បុ​រម​បុរាណ​មក​ដល់​ឥឡូវ​កំពុង​តែ​រង់​ការ​បាត់បង់​។​

​ការ​ជីក​កកាយ​ដី​ភ្នំ​តូច​ធ្វើ​អាជីវកម្ម​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​ភ្នំ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ​ អាជីវកម្ម​នោះ​ក៏​គេ​មើលឃើញ​ថា​បាន​បង្ក​រង​ផល​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ជា​ពិសេស​ប្រែក្លាយ​ដី​ភ្នំ​ទៅ​ជា​រណ្តៅ​ធំៗ​បង្ក​ជា​ស្រះ​ទឹក​សម្រាប់​ឱ្យ​មច្ឆា​ហែល​លេង​និង​កូន​ក្មេង​រស់​ នៅ​ក្បែរ​នោះ​ ទៅ​លេង​ ទឹក​ប្រឈម​ និង​គ្រោះថ្នាក់​លង់ទឹក​ស្លាប់​ជាយថាហេតុ​ណាមួយ​ផង​ដែរ​។​ ជាង​នេះ​ ទៅ​ទៀត​ការ​ដឹក​ជញ្ជូន​ដី​ តាម​រថយន្ត​យក​ទៅ​លក់​បង្ក​ឱ្យ​ហ៊ុយ​ដី​ ប៉ះពាល់​សុខភាព​ដល់​ ប្រជា​ ពលរដ្ឋ​។​បញ្ហា​នោះ​កន្លង​ មក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បឹង​រាំង​ក្តៅក្រហាយ​ធ្វើ​បា​តុ​ កម្ម​ បិទផ្លូវ​មិន​ឱ្យ​រថយន្ត​បើក​ឆ្លង​កាត់មុខ​ផ្ទះ​ពួក​គាត់​។​ទើប​បន្ទាប់​មក​មាន​ដំណោះស្រាយ​គឺ​លោក​ មេឃុំ​ភ្នំ​តូច​បញ្ចេញ​រថយន្ត​ទឹក​១​គ្រឿង​មក​បាញ់​ស្រោច​ផ្លូវ​កុំឱ្យ​ដី​ហ៊ុយ​លើ​ប្រជាពលរដ្ឋ​នោះ​។​

​ជុំវិញ​នៃ​ការ​ធ្វើ​អាជីវកម្ម​ភ្នំ​តូច​ពី​សំណាក់​លោក​មេឃុំ​ភ្នំ​តូច​ លោក​ ឡុ​ង​ ពុន​ អភិបាល​ ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ ឱ្យ​ដឹង​ថា​៖​ការងា​នេះ​លោក​ពុំ​ទាន់​ហ៊ាន​ឆ្លើយ​នោះ​ ទេ​ដោយ​លោក​ ពុំ​ទាន់​ដឹង​ច្បាស់​រង់ចាំ​លោក​ចុះ​ទៅ​ពិនិត្យ​នោះ​សិន​។​

​លោក​ សុខ​ វ​ឌ្ឍ​នា​ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ រសៀល​ថ្ងៃ​ទី​៣០​ ខែធ្នូ​ នេះ​ថា​៖​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​តូច​របស់​លោក​មេឃុំ​ភ្នំ​តូច​គឺ​បាន​សុំ​ច្បាប់​ ដល់​ខេត្ត​រួច​ហើយដោយ​នៅ​រង់ចាំ​បញ្ជូន​ទៅ​ក្រសួង​។​ការ​សុំ​ច្បាប់​នោះ​គេ​មើលឃើញ​ថា​ទើបតែ​ធ្វើ​គ្រា​ដែល​ការ​ជីក​កកាយ​ដី​ភ្នំ​អស់​មួយ​ចំ​ហៀ​ភ្នំ​ទៅ​ហើយ​នោះ​។​លោក​ប្រាប់​ទៀត​ថា​៖​ប្រ​សិន​ករណី​សុំ​អាប័ណ្ណ​ធ្វើ​អាជីវកម្ម​លើ​ដី​រដ្ឋ​បើ​ម្ចាស់​អាជីវកម្ម​បាន​ធ្វើ​អាជីវកម្ម​កម្ម​រួចរាល់​ហើយ​និង​ត្រូវ​ប្រគល់​ដី​ឱ្យ​រដ្ឋ​វិញ​។​ពាក់ព័ន្ធ​និង​កសាង​បោះទីតាំង​ដាក់​គ្រឿងចក្រ​នៅ​ជើងភ្នំ​តូច​របស់​លោក​មេឃុំ​ភ្នំ​តូច​ គឺ​ លោក​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ជា​ដី​របស់​គាត់​រឺ​យ៉ាងណា​នោះ​ទេ​។​

​ពាក់ព័ន្ធ​និង​ការ​ធ្វើ​អាជីវកម្ម​ភ្នំ​តុ​ចនេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​លោក​ យឹ​ម​ លី​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឱ្យ​ជួយ​បំភ្លឺ​និង​ជុំវិញ​ផល​ប៉ះពាល់​បរិស្ថាន​ ទូរស័ព្ទ​របស់​ លោក​ហៅ​ចូល​ គ្មាន​ការ​ឆ្លើយ​តប​៕

12dsd (6)

12dsd (2)

12dsd (8)

12dsd (4)

12dsd (3)

​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *