លោក​ម៉ា​មូ​ដ​ អា​បាស​ ព្រមាន​កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ី​ស្រា​អែ​ល​

​កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ប្រធានាធិបតី​ ប៉ា​ឡេ​ស្ទី​ន​ ម៉ា​មូ​ដ​ អា​បាស​ បាន​ព្រមាន​ ថា​ នឹង​កាត់​ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ​ ប្រទេស​អ៊ី​ស្រា​អែ​ល​ ប្រសិនបើ​សេចក្ដី​ ព្រាង​ច្បាប់​ស្ដី​ពី​បញ្ចប់​សកម្មភាព​គ្រប់​ គ្រង​របស់​អ៊ី​ស្រា​អែ​ល​ទៅ​លើ​ប៉ា​ឡេ​ស្ទី​ន​ ដែល​បាន​ដាក់​ទៅ​កាន់​អង្គការ​សហ​ប្រជា​ ជាតិ​ (​អ​.​ស​.​ប​)​ មិន​ទទួល​បានការ​ អនុម័ត​នោះ​ ។​

​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​បាន​ ប្រកាស​នៅ​ពេល​បំពេញ​ទស្សនកិច្ច​ទៅ​ កាន់​ប្រទេស​ស៊ី​រី​ថា​ លោក​ក៏​ដូច​ពលរដ្ឋ​ ប៉ា​ឡេ​ស្ទី​ន​ប្ដេជ្ញា​ដណ្ដើម​សិទ្ធិ​គ្រប់គ្រង​ មក​វិញ​ ក៏​ដូច​ជា​ជនភៀសខ្លួន​អាច​វិល​ ត្រឡប់​មក​កាន់​ទីកន្លែង​កំណើត​និង​ការ​ ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​កំពុង​ជាប់​ ឃុំ​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​ ។​ លោក​ ម៉ា​មូ​ដ​ អា​បាស​ ក៏​បាន​រំលឹក​ឡើង​វិញ​ នូវ​ការ​គំរាមកំហែង​ថា​ នឹង​រំលាយរ​ដ្ឋា​ ភិ​បាល​ប៉ា​ឡេ​ស្ទី​ន​ ប្រសិនបើ​សេចក្ដី​ ព្រាង​ច្បាប់​ថ្មី​បំផុត​បាន​ដាក់​ទៅ​កាន់​ អ​.​ស​.​ប​.​មិន​ទទួល​បានការ​អនុម័ត​ទេ​នោះ​។​

លោក​ម៉ា​មូ​ដ​ អា​បាស​ ក៏​បាន​ស្នើ​ដល់​ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដង្ហែ​ក្បួន​បាតុករ​ដោយ​ សន្ដិភាព​ប្រឆាំង​ទៅ​នឹង​ការ​គ្រប់គ្រង​ របស់​អ៊ី​ស្រា​អែ​ល​ មក​លើ​ទឹកដី​ប្រជាជន​ ប៉ា​ឡេ​ស្ទី​ន​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ៊ី​ស្រា​ អែ​ល​បាន​បង្កើត​រនាំង​សន្ដិសុខ​គំរាម​ កំហែង​ដល់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ និង​ជំរុញ​ មានការ​ប្រកាន់ពូជសាសន៍​កើតឡើង​។

​វិវាទ​រវាង​អ៊ី​ស្រា​លែ​នឹង​ប៉ា​ឡេ​ស្ទី​ន​ នៅ​តែ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ បាន​ឡើយ​ រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ មក​ ដោយ​ភាគី​ទាំង​២​មិន​ព្រម​ទទួល​ យក​លក្ខខណ្ឌ​ដែល​ប្រទេស​នីមួយៗ​បាន​ ដាក់​ចេញ​ក្នុង​ការ​បញ្ចប់​ជម្លោះ​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *