លោក​យាយ​អាយុ​១០០​ឆ្នាំ បាន​ទទួល​សម្រស់​ថ្មី​ដូច​អាយុ​២០​ឆ្នាំ ​ដោយ​សារ​ Photoshop

កម្មវិធី​ Photoshop ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​កែ​រូបភាព​ពី​អាក្រក់​ទៅ​ស្អាត ឬ​ពី​ស្អាត​ទៅ​អាក្រក់​តាម​តម្រូវ​ការ​។ ជាក់​ស្ដែង ដូច​រូប​ថត​លោក​យាយ​ម្នាក់​ដែល​មាន​អាយុ​ដល់​ទៅ​១០០​ឆ្នាំ​ទៅ​ហើយ ត្រូវ​បាន​វិចិត្រករ​យក​មក​កែ​ក្នុង​ Photoshop ឲ្យ​មើល​ទៅ​ស្អាត​ដូច​កាល​ពី​គាត់​នៅ​វ័យ​២០​ឆ្នាំ​អ៊ីចឹង​។

Accountមួយ​នៅ​លើ​youtube​ ដែល​មាន​ឈ្មោះ​ថា Photoshop Surgeon បាន​បង្កើត​វីដេអូ​​កែ​រូប​ថត​លោក​យាយ​វ័យ​១០០​ឆ្នាំ​ខាង​លើ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​។ រៀបរាប់​ប្រាប់​គេហទំព័រ​ Buzzfeed​ថា ការ​ដែល​ជ្រើស​យក​រូប​លោក​យាយ​ខាង​លើ​ ដោយ​សារ​តែ​លោក​យាយ​មាន​មុខ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ ហើយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទើប​ពួក​គេ​ចង់​សាក​ល្បង​ផ្ដល់​ឲ្យ​លោក​យាយ​នូវ​សម្រស់​ដែល​ទាញ​ត្រឡប់​ទៅ​រក​កាល​ពី​ប៉ុន្មាន​សិប​ឆ្នាំ​មុន​វិញ​។

Photoshop 1

Photoshop

ម្ចាស់​ account នេះ​បាន​បន្ថែម​ទៀត​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​មើល​វីដេអូ​កែ​រូបថត​នេះ​ហើយ ធ្វើ​ឲ្យ​ពួក​គេ​យំ ប្រហែល​មក​ពី​ពួក​គេ​នឹក​ឃើញ​ដល់​មនុស្ស​ជាទី​ស្រលាញ់​ដែល​បាន​បាត់​បង់​សម្រស់​ទៅ​ហើយ ហើយ​សម្រស់​ទាំង​នោះ​មិន​អាច​វិល​មក​វិញ​បាន​។ ទោះ​ជា​យ៉ាង​ណា វីដេអូ​នេះ​ក៏​មាន​ការ​បង្អាប់​ខ្លះ​ដែរ​។

ចុចអាន៖ វីដេអូ គ្រោះថ្នាក់ ព្រឺក្បាលហួស រថយន្ត កង់ ១៤ បុក និង កិន ពីលើ តែជីវិតថ្លៃ​ (មាន video clip)

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *