លោក​ស៊ី​ន​ហ្សូ​ អា​បេ​ត្រូវ​ជ្រើសរើស​ឱ្យធ្វើ​នាយក​រដ្ឋមន្ដ្រី​ជា​ថ្មី​

​កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ សភា​របស់​ប្រទេស​ជប៉ុន​បាន​ជ្រើសរើស​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ឱ្យធ្វើ​ជា​នាយក​រដ្ឋ​ មន្ដ្រី​ជា​ថ្មី​ បន្ទាប់​ពី​ទទួល​ជ័យជម្នះ​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្ដិ​ កាលពី​ពាក់កណ្ដាល​ខែធ្នូ​កន្លង​មក​ ។​

​លោក​ស៊ី​ន​ហ្សូ​ អា​បេ​ អាយុ​៦០​ឆ្នាំ​ ត្រូវ​សភា​ជាន់​ទាប​ដែល​មាន​អំណាច​ បោះ​ឆ្នោត​គាំទ្រ​៣២៨​សំឡេង​លើ​៧៣​ សំឡេង​ពី​គណបក្សប្រឆាំង​របស់​លោក​ Katsuya​ Okada​ ។​ ការ​បោះ​ឆ្នោត​ សម្រេច​ខាងលើ​នេះ​ ក្រោយ​ពី​សភា​ជាន់​ ខ្ពស់​បាន​បោះ​ឆ្នោត​ ហើយ​ប្រកាស​ជា​ផ្លូវ​ ការ​ថា​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ជានា​យក​ រដ្ឋមន្ដ្រី​នោះ​ ។​

​លោក​អា​បេ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ ប្រកាស​គណៈរដ្ឋមន្ដ្រី​ថ្មី​នៅ​រសៀល​ថ្ងៃ​ ពុធ​ ហើយ​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ បញ្ជាក់​ថា​ ពុំ​សូវ​មានការ​ផ្លាស់​ប្ដូរ​ថ្មី​ នោះ​ទេ​ គឺ​ឧបនាយករដ្ឋមន្ដ្រី​ និង​រដ្ឋមន្ដ្រី​ ក្រសួង​ហិរញ្ញវត្ថុ​លោក​ Taro​ Aso​ និង​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ជប៉ុន​លោក​ Fumio​ Kishida​ ស្ថិត​នៅ​ក្នុង​តំណែង​ ចាស់​ដដែល​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​បញ្ជាក់​ ថា​ នាយក​រដ្ឋមន្ដ្រី​ស៊ី​ន​ហ្សូ​ អា​បេ​ នឹង​ តែងតាំង​លោក​ Gen​ Nakatani​ ឱ្យធ្វើ​ ជា​រដ្ឋមន្ដ្រីក្រសួង​ការ​ជាតិ​ ជំនួស​លោក​ Akinori​ Eto​ ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ រឿងអាស្រូវ​ប្រព្រឹត្ដ​ពុក​រលួយ​ ។​ លោក​ Gen​ Nakatani​ មាន​អាយុ​៥៧​ឆ្នាំ​ ជា​ បុគ្គល​ដែល​គេ​មើលឃើញ​មាន​សមត្ថ​ ភាព​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​មុខងារ​ដ៏​ សំខាន់​នេះ​ ។​

​គណបក្ស​ប្រជាធិបតេយ្យ​និយម​ របស់​លោក​អា​បេ​ប្រកាស​រំលាយរ​ដ្ឋា​ភិ​ បាល​ហើយ​បាន​បោះ​ឆ្នោត​ទទួល​បាន​ជ័យ​ ជម្នះ​ក្នុង​សំឡេង​ពីរ​ភាគ​បី​ នៅ​ក្នុង​សភា​ ជាន់​ទាប​ ។​ សភា​ជាន់ខ្ពស់​ជប៉ុន​ក៏​បោះ​ ឆ្នោត​សំឡេង​ភាគច្រើន​គាំទ្រ​ដល់​លោក​ អា​បេ​ផង​ដែរ​ ។​ ការ​រំលាយ​រដ្ឋាភិបាល​ នោះ​គឺ​ដើម្បី​ធ្វើ​ប្រជាមតិ​ទៅ​លើ​គោល​ នយោបាយ​“​សេដ្ឋកិច្ច​អា​បេ​”​ ឬ​អា​បេ​នូ​ ម៉ិ​ក​ ដែល​អាទិភាព​ចម្បង​គេ​បង្អស់​នៅ​ ក្នុង​អាណត្ដិ​ដឹកនាំ​របស់​របស់​រដ្ឋាភិបាល​ស៊ី​ន​ហ្សូ​ អា​បេ​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *