លោក​អភិបាលរង​ខេត្ត​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​អប់រំ​ទីតាំង​ល្បែង​ហ្គេម​អន​ឡាញ​ភ្នាល់​បាល់​ជាច្រើន​កន្លែង​នៅក្បែរ​ផ្សារណាត់​

​បាត់ដំបង​: លោក​ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឈប់​បើក​លេង តទៅទៀត​នៅ​ទីតាំង​លេងល្បែង​ហ្គេម​អន​ឡាញ​ស៊ីសង​ស្ថិតនៅ​ផ្លូវ​លេខ 2 កន្លះ​ក្បែរ​ផ្សារ ណាត់​ភូមិ​ព្រែក​មហាទេព​សង្កា​ត​ស្វាយប៉ោ​ក្រុង​បាត់ដំបង​នា​ថ្ងៃទី​៨​ ខែមេសា ​ឆ្នាំ​២០២១​។​

​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​ហាង​ហ្គេម អន​ឡាញ​ទាំង អស់​ត្រូវអនុវត្ត​ឲ្យ​បាន​តាម​សេចក្តីជូនដំណឹង​របស់​លោក​អភិបាល ខេត្ត​ដែល​ហាម​មិន​ឲ្យ មាន​ករ​ប្រមូល​ផ្តុំគ្នា ហាម​ពិធី​បុណ្យទាន​នានា ពិធី​រៀប​អាពាហ៍ពិពាហ៍​ពិធី​សាសនា ពិធីជប់លៀង​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ ​រហូតដល់​ព្រឹត្តិការណ៍​សហគមន៍​២០​កុ​ម្ភៈ ត្រូវបាន​បញ្ចប់​ឬ​ទទួលបាន​ការជូនដំណឹង​សារជាថ្មី​៕

Loading...