លោក​អាត់​ធន់ ក្លាយជា​លេខាធិការ​របស់​សហជីព​អន្តរជាតិ បន្តវេន​ពី​លោក រ៉ុង​ឈុន​

ភ្នំពេញ: លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បានទទួល​តំណែង​ជា​លេខាធិការ​របស់​សហជីព​អន្តរជាតិ ITUC-CC ប្រចាំ​កម្ពុជា បន្តវេន​ពី​លោក រ៉ុង ឈុន​។ ពិធី​ផ្ទេរតំណែង​នោះ បានធ្វើ​ឡើង នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​១ ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​នោះ មាន​អ្នកចូលរួម​ពី​សហភាព CLC, CCTU, CCU ដែលមាន​ការប្រកាស​តំណែង ពី​តំណាង​សហជីព​អន្តរជាតិ ប្រចាំ​ប្រទេស សឹង្ហ​បូរី ដោយ​លោក Suzuki អគ្គលេខាធិការ​របស់​សហជីព ITUC-AP​។​

​សហភាព​ការងារ​កម្ពុជា បានប្រកាសថា លោក អាត់ ធន់ កាន់តំណែង​ថ្មី​នោះ មាន​រយៈពេល ១​ឆ្នាំ ក្នុងការ​សម្របសម្រួល​សហជីព​ប្រទេស​កម្ពុជា ជាមួយ​សហជីព​អន្តរជាតិ លើ​សកម្មភាព​ជំរុញ​ឲ្យ​មាន​សិទ្ធិសេរីភាព និង​លក្ខខណ្ឌ​ល្អប្រសើរ​ក្នុងប្រទេស​កម្ពុជា​៕​

Ath Thun

Loading...

Leave a Reply

Your email address will not be published. Required fields are marked *