លោក​អ៊ឹម​ ឈុ​ន​លឹ​មៈ​ ការ​កាន់កាប់​ដីធ្លី​របស់​ប្រជាជន​ មាន​សុវត្ថិភាព​ស្របច្បាប់​ មាន​ជិត​៥៦​ភាគរយ​

​ខេត្តបន្ទាយមានជ័យ​៖​ ទេស​រដ្ឋមន្ត្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​ណី​កម្ម​ និង​សំណង់​បាន​លើក​ឡើង​ក្នុង​ឱកាស​ពិធី​សំណេះសំណាល​ជាមួយ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបណីយកម្ម​ សំណង់​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​ឱ្យ​ ដឹង​ថា​ការ​ពង្រឹង​ សុវត្ថិភាព​កាន់កាប់​ដីធ្លី​របស់​ប្រជាជន​មាន​លិខិត​ស្នាម​តាម​ផ្លូវច្បាប់​ពេញលេញ​គឺ​មាន​ជិត​៥៦​ភាគរយ​នោះ​ហើយ​ ។ ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មាន​ផែនការ​ច្បាស់លាស់​ដល់​ ឆ្នាំ​២០១៨​គ្រោង​ អនុវត្ត​ឱ្យ​ការ​កាន់កាប់​ដីធ្លី​មាន​សុវត្ថិភាព​សម្រេច​បាន​ដល់​៧០​ភាគរយ​ ។​

​ ​លោក​ទេស​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​៖​ ការ​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ ស្របច្បាប់​ជូន​ដល់​ប្រជាជន​មក​ដល់​ពេល​នេះ​មាន​ចំនួន​ជិត​៤​លាន​ប័ណ្ណ​នោះ​ហើយ​ បើ​ធៀប​ និង​ក្បាលដី​ទូ​ទាំង​ប្រទេស​តាម​ការ​ប៉ាន់ស្មាន​មាន​ចំនួន​ពី​៦​លាន​ទៅ​៧​លាន​ប័ណ្ណ​។​

​ ​លោក​បន្ត​ទៀត​ថា​ ការ​អនុវត្ត​កិច្ច​ការងារ​នៅ​លើ​វិស័យ​ដីធ្លី​ដែល​មាន​ក្នុង​បញ្ជី​គេ​គ្រោង​អនុវត្ត​ឱ្យ​ចប់​សព្វគ្រប់​នៅ​អាណត្តិ​ទី​៦​ក្នុង​ឆ្នាំ​២០២៣​។​ ពិធី​សំណេះសំណាល​របស់​លោក​ទេស​រដ្ឋមន្ត្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ រដ្ឋ​ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​ណី​កម្ម​ និង​សំណង់​ប្រព្រឹត្ត​ទៅ​រសៀល​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​មន្ទីរ​រៀបចំ​ដែនដី​ នគ​រូប​ណី​ យ​កម្ម​សំណង់​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​។​

​ ​ លោក​បាន​ ជម្រុញ​ការ​ ត្រួតពិនិត្យ​ និង​ការ​រ​ទប់ស្កាត់​ការ​សាងសង់​អាគារ​សំណង់​ដែល​រំលោភ​យក​ចំណី​ផ្លូវខុស​ច្បាប់​បង្ក​ ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​ជា​ពិសេស​បញ្ហា​ប្រឈម​នៅ​ ពេល​ដែល​រដ្ឋ​ត្រូវការ​ពង្រីក​ផ្លូវ​គឺ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​តាម​តម្លៃ​ទីផ្សារ​សង​ថ្លៃ​ផល​ប៉ះពាល់​ដល់​អ្នក​រំលោភ​យក​ចំណី​ដី​ផ្លូវខុស​ច្បាប់​។​ លោក​បាន​ជម្រុញ​ឱ្យ​ មន្ទីរ​ រៀបចំ​ដែនដី​នគ​រូប​ណី​ យ​កម្ម​ សំណង់​និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​រៀបចំ​ឱ្យ​មាន​ ប្លង់​ មេ​ច្បាស់លាស់​សម្រាប់​ក្រុង​សិរី​សោភ័ណ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​មាន​ភាព​ងាយស្រួល​ កសាង​អភិវឌ្ឍ​ក្រុង​ទាំង​២​នេះ​ឱ្យ​ក្លាយទៅជា​ទីក្រុង​ស្អាត​ប្រកបដោយ​បរិស្ថាន​ល្អ​និង​ជារ​ម្មណី​យ​ដ្ឋា​ន​ដ៏​ស្រស់បំព្រង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​។​

​ ​លោក​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបណីយកម្ម​ សំណង់​ និង​សូ​រិ​យោ​ដី​ខេត្តបន្ទាយមានជ័យ​ត្រូវ​នាំ​គ្នា​ចូលរួម​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​ឱ្យ​បាន​ស៊ីជម្រៅ​ទាំងអស់​គ្នា​ដោយ​កាត់​បន្ថយ​បញ្ហា​ប្រឈម​រឿង​ទំនាស់​ដីធ្លី​ពីព្រោះ​បញ្ហា​ដីធ្លី​នេះ​គឺ​មាន​គណបក្ស​នយោបាយ​ខ្លះ​គេ​ប្រើប្រាស់​ដើម្បី​កេង​យកចំណេញ​ ផ្នែក​នយោបាយ​ដើម្បី​ដាក់បន្ទុក​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​៕
chhun lem (1)
chhun lem (2)

​ ​
​ ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *