លោក​ឧកញ៉ា​ម្នាក់​រង់​ការ​ចោទប្រកាន់​រំលោភ​យក​ចំណី​ដី​ផ្លូវ​រថភ្លើង​

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ឧកញ៉ា​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ និង​ជា​ម្ចាស់​ផ្សារ​មង្គល​បាន​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​ បាន​ធ្វើ​សកម្មភាព​បុក​គ្រឹះ​គ្រោង​សាងសង់​សំណង់​រឹង​មាំ​រំលោភ​ចូល​ចំណី​ផ្លូវ​រថភ្លើង​ខុសច្បាប់​ គ្រា​ដែល​គេ​មើលឃើញ​ថា​ ការ​បុក​គ្រឹះ​សាង់សង់​សំណង់​នោះ​អាច​នឹង​ បង្ក​ការ​ប៉ះពាល់​រំខាន​ដល់​ការ​ធ្វើ​ផ្លូវ​រថភ្លើង​។​

​ខណៈ​ស្ពានដែក​ផ្លូវ​រថភ្លើង​អាស៊ាន​១​ខ្សែ​ សម្រាប់​ត​ភ្ជាប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​គេ​មើលឃើញ​ថា​កំពុង​ដំណើរ​សាងសង់​បាន​ជាង​៣០​ទៅ​ ៤០​ភាគរយ​ នៅ​ចំណុច​អូរ​ព្រំដែន​កម្ពុជា​ថៃ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយ​មាន​ ជ័យ​ឈម​និង​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ហើយ​នោះ​។​
​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ដី​ផ្លូវ​រថភ្លើង​ និង​បុក​គ្រឹះ​ពី​សំណាក់​លោក​ឧកញ៉ា​រូប​នោះ​ប្រជាពលរដ្ឋ​ប្រាប់​ឱ្យ​ដឹង​ថា​ បាន​ដំណើរការ​ចាប់​តាំង​ ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ សកម្មភាព​នោះ​ដែរ​គេ​ឃើញ​ នៅ​តែ​បន្ត​មិន​ ទាន់​មាន​អាជ្ញាធរ​និង​អង្គភាព​ពាក់ព័ន្ធ​ចុះ​ទៅ​ហាមឃាត់​នោះ​ទេ​។​

​ដី​ចំណី​ផ្លូវ​រថភ្លើង​ដែល​លោក​ឧកញ៉ា​រូប​នោះ​កំពុង​ធ្វើ​សកម្មភាព​សាងសង់​មិន​ត្រឹមតែ​រំលោភ​យក​ចំណី​ដី​រដ្ឋ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ​ ក៏​បង្ក​ឱ្យ​ប៉ះពាល់​ចំណី​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ​។​ ចំណី​ដី​ផ្លូវ​រថភ្លើង​កំពុង​តែ​បុក​គ្រឹះ​ស្ថិត​នៅ​ ចំណុច​ ផ្សារ​មង្គល​ ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

​សកម្មភាព​ សាង​ សង់​សំណង់​នោះ​ ត្រូវ​បាន​លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ អភិបាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ប្រាប់​ឱ្យ​ដឹង​ថា​៖​ លោក​ឧកញ៉ា​ ហង្ស​ ស៊ី​ផា​ បាន​ស្នើ​សុំ​តាម​ច្រក​ចេញចូល​ តែ​មួយ​មក​អាជ្ញាធរ​ ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​សុំ​ធ្វើ​រោង​សម្រាប់​ទទួល​ពលករ​ខ្មែរ​ដែល​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​វិញ​ ដោយ​ផ្ទេរ​ពី​កន្លែង​ចាស់​មក​ដាក់​កន្លែង​ថ្មី​ជំនួស​វិញ​ ពីព្រោះ​ដី​កន្លែង​ចាស់​សម្រាប់​ទទួល​ ពលករ​ខ្មែរ​ជា​ដី​របស់​លោក​ឧកញ៉ា​ហង្ស​ ស៊ី​ផា​ ប៉ុន្តែ​សំណើ​សាងសង់​ ធ្វើ​រោង​ នោះ​លោក​ មិន​បាន​អនុញ្ញាត​ឱ្យ​នោះ​ឡើយ​។​

​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​សកម្មភាព​ចាក់​ដី​បុក​គ្រឹះ​ នៅ​ចំណុច​ចំណី​ផ្លូវ​រថភ្លើង​នោះ​គឺ​លោក​ ឧកញ៉ា​ ហង្ស​ស៊ី​ បាន​ស្នើ​សុំ​ទៅ​នាយកដ្ឋាន​អយ​ ស្មា​យាន្ត​កម្ពុជា​ដោយ​ខាង​អយ​ស្មា​យាន្ត​គេ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​សម្រាប់​ដាក់​ពលករ​ក៏​ ប៉ុន្តែ​បើសិន​រដ្ឋ​ត្រូវការ​ដី​នោះ​វិញ​គឺ​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋ​គ្មាន​ល័​ក្ខ​ខណ្ឌ​។​

​សូម​បញ្ជាក់​ថា​៖​សំណង់​អាគារ​ដែល​រង​ផល​ប៉ះពាល់​ចំណី​ដី​ផ្លូវ​រថ​ភ្លើ​នៅ​ម្តុំ​នោះ​កន្លង​ មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​គោលនយោបាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ពី​ផល​ប៉ះពាល់​ផ្លូវ​រថភ្លើង​បាន​សព្វ​ចប់​រួចរាល់​ហើយ​ផង​ដែរ​។​ប៉ុន្តែ​អ្វី​ដែល​ ជា​ការ​ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​រួចរាល់​ស្រាប់តែ​មក​ដល់​ ពេល​នេះ​គេ​ឃើញ​បែរជា​មានការ​សាងសង់​បុក​គ្រឹះ​សំណង់​ថ្មី​បែប​នេះ​បន្ថែម​ទៀត​ទៅ​វិញ​។​

​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ប្រធាន​នាយកដ្ឋាន​អយ​ស្មា​យាន​កម្ពុជា​បាន​ប្រាប់​ឱ្យ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ នេះ​ថា​ ៖​លោក​ឧកញ៉ា​ ហង្ស​ ស៊ី​ផា​ បាន​ស្នើ​សុំ​ការ​សាងសង់​ដាក់​ ពលករ​ខ្មែរ​ហើយ​លោ​ក៏​បាន​អនុញ្ញាតិ​ឱ្យធ្វើ​ពីព្រោះ​ដី​នៅ​ចំណុច​ដែល​ស្នើ​សុំ​វា​ជា​ចំណី​ផ្លូវ​រថភ្លើង​ពិតប្រាកដ​ក៏​ប៉ុន្តែ​ដី​នោះ​នៅ​ក្នុង​គំនូស​ដែល​រដ្ឋ​មិន​ទាន់​ចាំបាច់​ត្រូវការ​ប្រើប្រាស់​ដល់​ កន្លែង​ នោះ​នៅឡើយ​ទេ​។​លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ លោក​ឧកញ៉ា​ ហង្ស​ ស៊ី​ផា​ គ្រាន់តែ​ស្នើ​សុំ​ធ្វើ​ សំ​យ៉ាប​ ប្រក់ស​ង្ក័​សី​ តែ​ប៉ុណ្ណោះ​ហើយ​លោក​មិន​បាន​អនុញ្ញាត​ឱ្យធ្វើ​បុក​គ្រឹះ​នោះ​ទេ​ ។​ប្រ​សិន​ គាត់​ធ្វើ​រហូត​ដល់​ចាក់​បុក​គ្រឹះ​លោក​និ​ចុះ​ទៅ​ត្រួតពិនិត្យ​ឡើង​វិញ​៕

IMG_0027
IMG_0028
IMG_0030
IMG_0031

Loading...

Leave a Reply

Your email address will not be published. Required fields are marked *