លោក​ ដាង​ ចំរើន​ ក្លាយជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​ជំនួស​លោក​ វ៉ា​ន់​ សំ​អឿ​ន​

​ភ្នំពេញ​៖​ លោក​ ដាង​ ចំរើន​ នឹង​ក្លាយជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តកំពត​ ប​ន្ចា​ប់​ពី​លោក​ វ៉ា​ន់​ សំ​អឿ​ន​ អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​នោះ​។​នេះ​បើ​តាម​ការ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​លោក​ ជា​ ប៉ូច​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្តកំពត​ ដែល​ជា​ប្រធាន​គណបក្ស​នេះ​ប្រចាំ​ខេត្ត​។​

​លោក​ ជា​ ប៉ូច​ បាន​អះអាង​ថា​ លោក​ប្រធាន​សម​ រ​ង្ស៊ី​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​ នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៦​ ខែ​កុ​ម្ភះ​នេះ​ បាន​សម្រេច​តែងតាំង​លោក​ ដាង​ ចំរើន​ ជា​បេក្ខជន​តំណាងរាស្ដ្រ​លេខ​ទី​៤​ ប្រចាំ​មណ្ឌល​ខេត្តកំពត​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ជំនួស​តំណែង​អតីត​អ្នកតំណាង​រាស្ត្រ​លោក​ វ៉ា​ន់​ សំ​អឿ​ន​ ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​កុ​ម្ភះ​កន្លង​ទៅ​។​

​លោក​ វ៉ា​ន់​ សំ​អឿ​ន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​កុ​ម្ភះ​នោះ​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម​ និង​ជនបទ​។​

​លោក​ ជា​ ប៉ូច​ បាន​អះអាង​ថា​ «​លោក​ វ៉ា​ន់​ សំ​អឿ​ន​ បាន​លាលែង​ មិនមែន​ដោយសារ​គណបក្ស​ទេ​។​ គាត់​ថា​ គាត់​ចង់​បម្រើ​ប្រទេស​ ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​ ព្រោះថា​គាត់​មិន​បាន​បម្រើ​ប្រទេស​ពេញ​ លេញ​ទេ​ នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​»៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *