លោក​ ទៀង​ សា​រ៉ាត់​ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែល​ឈរជើង​នៅ​ខេត្តកំពត​ដាក់​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ឡាន​ដឹក​ទំនិញ​ចែក​គ្នា​ច្រក​ហោប៉ៅ​

​ខេត្តកំពត​៖​ មាន​ប្រតិកម្ម​ពី​អាជីវករ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ និង​កសិករ​ដឹក​កសិផល​ក្នុង​ខេត្តកំពត​ ដោយ​ចោទ​ថា​ លោក​ ទៀង​ សា​រ៉ាត់​ និង​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្ត​នៅ​ក្រោម​បង្គាប់​ដោយ​ប្រើប្រាស់​បេសកកម្ម​ជា​ខែល​បង្កើត​កុងត្រូលជជុះ​ជំរិត​ទារ​យក​លុយ​ពី​ការ​ដឹក​ទំនិញ​របស់​ពួក​គាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការ​យោគយល់​ដែល​បង្ក​ការ​លំបាក​ដល់​ពួក​គាត់​គ្មាន​ស្រាកស្រាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ពួក​គាត់​បាន​សំណូមពរ​ដល់​ លោក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ចាត់វិធានការ​ពិនិត្យ​មើល​ទ​ង្វើ​មិន​ប្រក្រតី​របស់​លោក​ ទៀង​ សា​រ៉ាត់​ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ស្ថាប័ន​នគរបាល​ជាតិ​ទាំងមូល​។​

​ក្រុម​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ក្នុង​ខេត្តកំពត​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ លោក​ ទៀង​ សា​រ៉ាត់​ បាន​បង្កើត​កុងត្រូលជជុះ​ប្រមូល​យក​លុយ​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​យប់​ទាំង​ថ្ងៃ​ពី​រថយន្ត​ដឹក​ទំនិញ​ដែល​គ្មាន​មូលហេតុ​។​ ប៉ុស្តិ៍​ជជុះ​ប៉ូលិស​សេដ្ឋកិច្ច​របស់​លោក​ ទៀង​ សា​រ៉ាត់​ នៅ​ចំណុច​ផ្សារ​ស្លឹក​ ឃុំ​កំពង់ត្រាច​ខាងកើត​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​ ប្រសិនបើ​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ហ៊ាន​តែ​ឆ្លងកាត់​ទីនោះ​មិន​ព្រម​ចូល​បង់លុយ​ទេ​នោះ​ កូនចៅ​លោក​ ទៀង​ សា​រ៉ាត់​ នឹង​បញ្ចេញ​រថយន្ត​ប្រដេញ​តាម​ចាប់​ដោយ​បង្គាប់​ឲ្យ​បង់ប្រាក់​ទ្វេ​ពីរ​ទៅ​បី​ដង​ ដោយ​គម្រាម​ឆែកឆេរ​ ឬ​ចាប់​ឃាត់​ទុក​ឲ្យ​ថ្នាក់លើ​សម្រេច​សិន​រំខាន​ពេលវេលា​ពួក​គាត់​។​

​សំអាង​លើ​អំណាច​របស់​លោក​លោក​ ទៀង​ សា​រ៉ាត់​ កូនចៅ​របស់​គាត់​ដែល​ប្រចាំការ​នៅ​កុងត្រូលជជុះ​នោះ​បាន​ជំរិត​ទារ​លុយ​ពី​ឈ្មួញ​ អ្នក​ដឹក​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​ ដើម្បី​យក​ទៅ​ចែក​គ្នា​ច្រក​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​ ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​បន្តិច​ណា​ឡើយ​ហើយ​កតា្ត​នេះ​ហើយ​ក៏​ជា​ចំណែក​ធ្វើ​ឲ្យ​ទំ​ឡើងថ្លៃ​ផង​ដែរ​។​ ក្រៅពី​សប្បាយ​កើប​លុយ​ជាង​នេះ​ លោក​ ទៀង​ សា​រ៉ាត់​ បាន​អួតអាង​ប្រាប់​សមត្ថកិច្ច​ដទៃ​ថា​ ខ្លួន​មាន​លិខិត​បេសកកម្ម​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ ឲ្យ​ចុះ​ទៅ​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច​នេះ​ ដូច្នេះ​ប៉ុស្តិ៍​ជជុះ​នេះ​គ្នាន​អី​ខុសច្បាប់​នោះ​ទេ​។​

​ទោះ​យ៉ាងណា​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តកំពត​ដែល​យល់​ដឹង​ពី​តួ​នា​ទ​ប៉ូលិស​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹង​ថា​ លោក​ ទៀង​ សា​រ៉ាត់​ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​បង្ក្រាប​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​យ៉ាង​អនាធិបតេយ្យ​នោះ​ទេ​ គឺ​មន្ត្រី​នគរបាល​រូប​នេះ​ព្រមទាំង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ជំនួស​កា​រប​ង្ក្រា​ទំនិញ​ខុសច្បាប់​ និង​ទំនិញគេចពន្ធ​។​ តែ​ប្រសិនបើ​ឈ្មួញ​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​តាម​ការ​កំណត់​ទេ​នោះ​ លោក​ ទៀង​ សា​រ៉ាត់​ ធ្វើការ​គំរាមកំហែង​ព្រមាន​ចាប់​ឃាត់​ប​ញ្ចូ​ន​ទំនិញ​ទៅ​ថ្នាក់លើ​ឬ​បង់ពន្ធ​ពិន័យ​តាម​ច្បាប់​តែ​ម្តង​។​ បញ្ហា​នេះ​លោក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ មិន​គួរ​បណ្តែតបណ្តោយ​ឲ្យ​ លោក​ ទៀង​ សា​រ៉ាត់​ និង​បក្ខពួក​ប្រព្រឹត្ត​ផ្ទុយ​ពី​ភារកិច្ច​ តទៅ​ទៀត​នោះ​ទេ​ ៕​

edw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *