លោក​ វរៈសេនីយ៍ត្រី​ ញ៉ែ​ម​ សំ​ផ​ន​ ហៅ​អ៊ូ​ តាន់​ ភូមិភាគ​ត្រូវ​គេ​ចោទ​ថា​ គំរាម​សម្លាប់​ភ្នាក់ងារ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣

​ខេត្តកំពង់ធំៈ​ មានការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​ខណៈ​ពេល​ដែល​មន្ត្រី​យោធា​ឋានៈ​វរៈសេនីយ៍ត្រី​ញ៉ែ​ម​ សំ​ផ​ន​ ហៅ​អ៊ូ​ តាន់​ បាន​ខ​ល​ចូល​ទូរស័ព្ទ​គំរាម​សម្លាប់​លោក​ ប៊ុ​ន​ រិ​ទ្ធី​ ភ្នាក់ងារ​ប៉ុស្តិ៍​លេខ​៣​ប្រចាំ​ខេត្តកំពង់ធំ​ ដោយ​អួតខ្លួន​ថា​ជា​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ ហើយ​ដាក​នាម​ខ្លួនឯង​ថា​មហាមេឃ​ ករណី​ការ​គំរាម​សម្លាប់​ភ្នាក់ងារ​ទូរទស្សន៍​ ប៉ុស្តិ៍​លេខ​៣​នេះ​លោក​ឧត្តមសេនីយ៍ត្រី​ ជូ​ សំ​អាន​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​កំពុង​តែ​បើក​ករណី​ស្រាវជ្រាវ​ជា​បន្ទាន់​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ប៊ុ​ន​ រិ​ទ្ធី​ នៅ​វេលា​ម៉ោង​ ២១.៤៣​នាទី​យប់​ថ្ងៃ​ទី​០១​ ខែមេសា​ឆ្នាំ​២០១៦​ ខណៈ​ពេល​ដែល​លោក​ ចុះ​យក​ព័ត៌មាន​ពី​ករណី​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ ស្រាប់តែ​មាន​ទូរស័ព្ទ​ខ​ល​ចូល​មក​ ហើយ​បាន​ហៅ​ឲ្យ​លោក​ មក​ជួប​លោក​មហាមេឃ​នៅ​ផ្លូវ​គំរូ​ស្រុក​សណ្តាន់​តែ​លោក​ប៊ុ​ន​ រិ​ទ្ធី​ មិន​ព្រមទៅ​ជួប​ ក្រោយមក​លោក​ មហាមេឃ​ បាន​និយាយ​ថា​ ស៊ូស្លាប់​ក្នុង​សមរភូមិ​មែន​ទេ​ឥលូវ​នេះ​មាន​ផ្លូវ​២​ឲ្យ​រើស​ ទី​១​ នៅ​ស្លាប់​ មក​រស់​រើស​យក​មួយ​ណា​ រយះ​លេខ​ទូរស័ព្ទ​ ០១២៦៩៤៣៣៩​ សូម​បញ្ជាក់​ថា​ កា​ស៊ើបអង្កេត​ឈាន​ មក​ដល់​ថ្ងៃនេះ​ទើបបាន​ដឹង​ច្បាស់ការ​ថា​ បុគ្គល​ដែល​បាន​គំរាម​សម្លាប់​ភ្នាក់ងារ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ គឺ​លោក​ វរៈសេនីយ៍ត្រី​ ញ៉ែ​ម​ សំ​ផ​ន​ ហៅ​ អ៊ូ​ តាន់​ អង្គភាព​ទាហាន​ភូមិភាគ​ ។​

​នៅ​ថ្ងៃស្អែក​នេះ​ លោក​ ប៊ុ​ន​ រិ​ទ្ធី​ និង​ដាក់​ពាក្យបណ្តឹង​មក​ស្នងការដ្ឋាន​នគរបាល​ ខេត្តកំពង់ធំ​ ពី​បទ​គំរាម​ថា​នឹង​សម្លាប់​ ដើម្បី​ឲ្យ​ប្រ​ព័​ន្ឋ​ច្បាប់​រក​យុត្តិធម៌​ ក៏​ដូច​ជា​ការ​កំចាត់​ចោល​នូវ​ ជន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ ៕

sd

Loading...

Leave a Reply

Your email address will not be published. Required fields are marked *