លោក​ Messi​ Ronaldo​ និង​ Neuer​ ជាប់​ជា​បេក្ខភាព​បាល់​មាស​ ​

លោក​ Manuel​ Neuer​ អ្នកចាំទី​ក្លឹ​ប​ Bayern​ Munich​ បាន​ជាប់​ជា​បេក្ខភាព​ ៣​ នាក់​ ចុង​ក្រោយ​សម្រាប់​ពានរង្វាន់​បាល់​មាស​ ឬ​ FIFA​ Ballon​ D’or​ រួម​ជាមួយ​អតីត​ម្ចាស់​ជ័យ​លា​ភី​ ២​ រូប​ទៀត​ គឺ​ Cristiano​ Ronaldo​ និង​ Lionel​ Messi​។​ ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ Messi​ ធ្លាប់​ទទួល​បាន​បាល់​មាស​ ៤​ ដង​ និង​ ជាប់​ជា​បេក្ខភាព​ ៣​ នាក់​ចុង​ក្រោយ​ ៨​ លើក​ជាប់​គ្នា​។​

ចំណែក​ Ronaldo​ បាន​ ២​ ដង​ និង​ ជាប់​ជា​បេក្ខភាព​ ៤​ លើក​ជាប់​គ្នា​ផង​ដែរ​។​ ​ដោយឡែក​ បេក្ខភាព​គ្រូបង្វឹក​មាន​ លោក​ Joachim​ Loew​ របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ លោក​ Carlo​ Ancelotti​ អ្នកចាត់ការ​ក្លឹ​ប​ Real​ Madrid​ និង​ លោក​ Diego​ Simeone​ គ្រូ​បង្គោល​ក្លឹ​ប​ Atletico​ Madrid​។​ ​ការ​ប្រកាស​ឈ្មោះ​ម្ចាស់​ជ័យ​លា​ភី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មក​រា​ នា​ក្រុង​ Zurich​ ប្រទេស​ស្វ៊ី​ស​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *