លោក កែវ រ៉េមី៖ តេក្វាន់ដូ ITF បានដាក់សំណើសុំធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ឆ្នាំ២០២២

ភ្នំពេញ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដែល អញ្ជើញទៅជូនដំណើរ កីឡាករកីឡាការិនី តេក្វាន់ដូ ITF ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូជើងឯកទ្វីអាស៊ី នៅបរិវេណនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ ITFនិងជាប្រធានតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ បានអះអាងថា លោកបានស្នើសុំ ក្នុងកិច្ចប្រជុំនៃការប្រកួតជើងឯកតេក្វាន់ដូទ្វីបអាស៊ី ដើម្បីឲ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ជើងឯកទ្វីបអាស៊ីនាឆ្នាំ២០២២ ។

ដោយឡេកការការចេញទៅចូលរួមប្រកួត ជើងឯកទ្វីបអាស៊ីលើកលើកទី១នៅប្រទេសម៉ុងហ្គោលីនាពេលនេះ លោក ប្រធានសហព័ន្ធបានសម្តែងនូវសុទិដ្ឋិនិយ័មចំពោះ អត្តពលិកកម្ពុជា ថានឹងដណ្តើមបានមេដាយមាស ត្រឡប់មកជូនជាតិវិញ ខណៈដែលការប្រកួតជើងឯកពិភពលោកកម្ពុជា ធ្លាប់ឈ្នះ មេដាយប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿងសន្ធឹកសន្ធប់ផងដែរ។

ជាមួយគ្នានេះ ប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុមដៃគូសហព័ន្ធ ដែលតែងតែបានឧបត្ថម្ភគាំទ្រនូវសំភារៈជូនដល់អត្តពលិកក្នុងដំណើរប៉េសកម្មទៅប្រជែងមេដាយលើឆាកអន្តរជាតិ។លោក បានចាត់ទុកការចូលរួមរបស់ក្រុមហ៊ុនជាដៃគូ ជាធាតុផ្សំជំរុញការអភិវឌ្ឍកីឡាតេក្វាន់ដូឲ្យមានសក្តានុពលនៅកម្ពុជា ។

ទន្ទឹមនឹងការចេញដំណើរ របស់កីឡាករ កីឡាការិនីជាប្រធានតេក្វាន់ដូ ITF កម្ពុជា ខាងលើនេះដែរ លោក ហ៊ត់ វិចិត្រ ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន ដូនពេញ មេដហ្វាម នាំចូលនូវផលិតផល Star BALM ជំនាញព្យាបាលសន្លាក់ និងសាច់ដុំចូលរួមដែល ឧបត្ថម្ភដល់អត្តពលទៅចូលរួមព្រឹត្តិការណ៍ខាងលើបាន បញ្ជាក់ថា ការចូលរួមឧបត្ថម្ភនូវសំភារៈដល់អត្តពលិកតេក្វាន់ដូក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកទ្វីបអាស៊ីនៅប្រទេសម៉ុងហ្គោលី ក្រុមហ៊ុនមានគោលបំណងចូលរួមលើកទឹកចិត្តដល់កីឡារការិនីកម្ពុជា ដើម្បីប្រជែងយកមេដាយមកជូនកម្ពុជា។

លោកបញ្ជាក់ថា ថ្វីត្បិតការឧបត្ថម្ភវាមានចំនួនតិចតួច ជាចំណែកមួយដែលក្រុមហ៊ុនចង់ចូលរួមជម្រុញអភិវឌ្ឍន៍តេក្វាន់ដូនៅកម្ពុជា។ លោក អះអាងថា ក្រៅពីការចូលរួមចំណែកជាមួយក្រុមជម្រើសជាតិតេក្វាន់ដូ ក្រុមហ៊ុនក៍មានកម្មវិធីជាច្រើនទៀតអប់រំដល់មហាជនទូទៅផងដែរតាមរយៈយុទ្ធនាការផ្សព្វផ្សាយណែនាំពីការធ្វើហាត់ប្រាណដោយមានផែនការត្រឹមត្រូវ ដើម្បីបញ្ជាសគ្រោះថ្នាក់។

សូមបញ្ជាក់ថា ប៉េសកម្មទៅប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ីលើកនេះ សហព័ន្ធតេក្វាន់ដូបានបញ្ជូនកីឡាករការិនី៣១នាក់ ចូលរួមប្រជែងដណ្តើមមេដាយ។ រីឯព្រឹត្តិការណ៍ប្រកួតមានជាង៣០ប្រទេសចូលរួមដំណើរការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី៩ ខែឧសភា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ទើបបញ្ជប់ព្រឹត្តិការណ៍ប្រកួត៕

Loading...