លោក ខៀវ កាញារីទ្ធ រិះគន់គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យលោកសង្ឃ

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរិះគន់ការវាយតម្លៃអ្នកជំងឺម្នាក់ ដែលជាមន្ត្រីរបស់លោកពីគ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យលោក សង្ឃ នៅលើហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី២៣ កុម្ភៈ ថាប្រាប់ពីលទ្ធផលជំងឺខុសពីគ្រូពេទ្យនៅប្រទេសវៀតណាម។
លោក ខៀវ កាញារីទ្ធ បានបកស្រាយវិញភ្លាមៗបន្ទាប់ពីលោកបានសរសេរថា មន្ត្រីលោកបានទៅមន្ទីរពេទ្យលោកសង្ឃ គេកើតមហារីក តែទៅដល់វៀតណាម គេប្រាប់ថាអត់មានទេ។ ហើយលោកសរសេរទៀតថា តើគួរមានសវនកម្មវិជ្ជាជីវៈគ្រូពេទ្យដែរឬទេ? ការ បកស្រាយភ្លាមៗរបស់លោកនោះ គឺលោកថា លទ្ធផលពីរខុសគ្នា ហើយលោកចង់ឲ្យមានការត្រួតពិនិត្យមួយឲ្យបានប្រាកដប្រជា ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកជំងឺ៕

IMG-56

Loading...

Leave a Reply

Your email address will not be published. Required fields are marked *