លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់

ឧត្តរមានជ័យ ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដែល​ឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធតាមច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រករបៀបក្បែរ នោះគឺមានការឃុបឃិតពីសំណាក់លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ ​ផងដែរទើបអ្វីៗអាចប្រព្រឹត្ត​ទៅដោយរលូន។ ជាក់ស្តែងករណីឈ្មួញមានងារជាជំទាវម្នាក់នាំចូលទំនិញគេចពន្ធតាមច្រករបៀងក្បែរច្រក

ទ្វារអន្តរជាតិអូរស្មាច់ ហើយរថយន្តដឹកទំនិញគេចពន្ធត្រូវក្រឡាប់នៅចំណុចផ្លូវជាតិលេខ៦

ភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១​​​ បានបង្ហាញយ៉ាងច្បាស់នូវអំពើពុករលួយពេញបន្ទុករបស់លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋារកម្ពុជា មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក គួន សុភាព ល្បីល្បាញខាងពុករលួយតាំងពីនៅធ្វើជា​​ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់។

ប្រភព​ស្និទ្ធនឹងលោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ​ បានឲ្យដឹងថា​ បើគ្មានការ ឃុបឃិតពីសំណាក់លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ គឺលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។ ទាល់តែមានការសម្របសម្រួលពីសំណាក់ លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ ទើបលោក វ៉ាន់ ក្តេ ហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក​ធ្វើឲ្យរ​ដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាងនេះទៅទៀតប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ឈុន សុភមង្គល ប្រធាន សាខាគយខេត្តឧត្តរមានជ័យ ទេនោះគឺលោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ​ មិនអាចសាងភាពល្បីល្បាញខាងពុករលួយតាមអំពើចិត្តរបស់ខ្លួនឡើយ។

ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏បានបង្ហើបឲ្យដឹងដែរថា បើគ្មានការបើកដៃពីសំណាក់លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ ទេនោះគឺ​លោក កែវ សារ៉ាត់ ប្រធានការិយាល័គយច្រកទ្វារអន្តរជាតិជាំ មិនហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមអំពើចិត្តឡើយ។ ប្រភពបានឲ្យដឹងទៀតថា ដោយសារមានការបើកដៃពីសំណាក់លោក គួន សុភាព​ មេគយចល័តខេត្តឧត្តរមានជ័យ និងពីក្រុមគយចល័តក្រសួងឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទើបលោក កែវ សារ៉ាត់ ហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយគយកំពុងបណ្តោយឲ្យលោក ឈុន សុភមង្គល ​និងមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត៕

Loading...