លោក ឃួង ស្រេង៖ កោះហៅអាជ្ញាធរនិងកងកម្លាំង ទាំង២ភេទ ប្រជុំដាក់ផែនការ ហាមរថយន្តធំមិនឲ្យចូលក្រុងតទៅទៀត

ភ្នំពេញ៖ ដោយសារតែរាជធានីភ្នំពេញបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដោះស្រាយបញ្ហានេះឲ្យបានប្រសើរវិញ ហេតុដូច្នេះហើយ ឯ ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំបេញ កោះប្រជុំជាមួយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ រួមជាមួយមន្ត្រី មន្ត្រីពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយ ក្នុងនោះមានទាំងវិធានការរៀបចំចិញ្ចើមផ្លូវ ,វិធានការហាមខត រថយន្តធំៗមិនឲ្យចូលក្នុងក្រុងជាដើម នាព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៨ ។

ចំពោះបញ្ហា ហាមមិនឲ្យរថយន្តធំៗចរាចរណ៍ចូលក្នុងក្រុង រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានម្តងរួចហើយ កាលពី៤ឆ្នាំមុន ប៉ុន្តែវិធានការនេះ មិនទទួលបានបជោគជ័យ នោះទេ ត្រូវបានមជ្ឈដ្ឋានមើលឃើញថា ផ្តើមចេញពីកត្តាតែមួយគត់ គឺបញ្ហាអាជ្ញាធរនិងកម្លាំងសមត្ថកិច្ច តាមច្រកចូលសំខាន់ៗ របស់រាជធានីភ្នំពេញ តែងតែយកលុយពីម្ចាស់រថយន្តធំៗទាំងនោះ ថ្នូរនឹងការបើដៃឲ្យរថយន្តធំៗចូលក្នុងក្រុងពេលថ្ងៃ ។

សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ចាប់ពីវេលាម៉ោង០០យប់ថ្ងៃទី៩ខែកុម្ភៈនេះតទៅ គឺគ្មានវត្តមានឡានតទ្រុង លើដងផ្លូវទៀតឡើយ ។ នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ ។ បើនរណាមកតវ៉ា ត្រូវបញ្ចូលទៅព្រៃសទាំងអស់ ។ នរណាកាង ទោះឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នាដែរ ។

សម្តេចតេជោ បានព្រមានបែបនេះ ក្នុងឱកាសដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំកាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក .ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ប្រសាសន៍ សម្តេចគឺស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ ប្រជុំដាក់ផែនរឹតបណ្តឹងចំពោះ រថយន្តធំៗចូលក្រុងពេលថ្ងៃ ដែលដឹកនាំប្រជុំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៕

Loading...