លោក ចាន់ សុ​ផាត មេ​​គយ​​ស្រុក​​មេ​មត់ ស​ប្បាយ​​ប្រ​មូល​​លុយ ពី​​ការ​គៃ​បន្លំ​​ពន្ធ និង​​នាំ​ចេញ​​ឈើ ដ៏​​គ​គ្រឹក​គ​គ្រេង តាម​​ច្រក​​​​ទាំ​ង​​៣

​ខេត្ត​ត្បូងឃ្មុំ ៖ ស​កម្ម​ភាព​​ដឹក​ឈើ​​ល្មើស​ច្បាប់ ដ៏​គ​គ្រឹក​គ​គ្រេង ឆ្ពោះ​​មកកា​ន់​ខេ​ត្ត​​ត្បូង​ឃ្មុំ ឆ្លង​ទៅ​​វៀ​ត​ណាម តាម​​ច្រក​​ដូន​រ័ត្ន ច្រក​​ចាន់​​មូល ច្រក​​ក្តុល បាន​​ក្លាយជា​​ប្រភ​ព​​ឆ្នាំងបា​យ របស់​លោក ចាន់ សុ​ផាត ជា​ប្រ​ធា​ន​សា​ខា​គយ និង​​រដ្ឋា​ករប្រចាំ​ ស្រុក​មេមត់ ដូចដែល​ប្រភព​មួយចំនួន បាន​ខ្សឹប​ប្រាប់ថា ក្នុង​មួយខែៗ​កូនចៅ​របស់ លោក ចាន់ សុផាត ប្រមូល​លុយ​បាន រាប់ម៉ឺន​ដុល្លារ ដែល​គេ​សង្ស័យថា កើតចេញពី អំពើពុករលួយ ឃុបឃិត​ជាមួយ​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ហើយ​ការប្រមូល​លុយ មួយចំនួន​ធ្វើឡើង​ដោយ​ខុសច្បាប់ មិនមែនជា​គោលការណ៍ របស់​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​

​មានការ​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកឈើ​ក្រហម និង​ឈើប្រណិត ឆ្លង​ទៅកាន់​វៀតណាម ដូច​ហែរ​កឋិន តាម​ច្រក​ទាំង ៣​ខាងលើនេះ អាច​ច​ដំណើរការ​ដោយ​រលូន ព្រោះតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ នាយផ្នែក និង​ជំនាញ​គយ របស់លោក ចាន់ សុផាត បើកភ្លើង​ខៀវ និង​ជួយ​សម្របសម្រួល គ្រប់បែបយ៉ាង​។ គ្រាន់តែ​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ ត្រូវ​ឈ្មួញ​ឈើ​បង់លុយ​អោយ ក្នុង​មួយ​ឡាន​យី​ឌុប ចាប់ពី ១០០​ដុល្លារ​ឡើងទៅ ដោយឡែក​ចំណែក​មេ​គយ ប្រចាំ​ស្រុក​មេមត់ ដែល​គ្រប់គ្រង​ច្រក​ទាំង​៣ ជាមួយ​នាយ​ខណ្ឌ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ទទួល​លុយ​ពី បទល្មើស​ព្រៃឈើ ច្រើនជាងគេ​។​

​ការដឹកជញ្ជូន​ឈើប្រណិត ឆ្លងទៅ​វៀតណាម ដោយ​សេរី និង​ប្រកបដោយ​អាទិភាព ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា បង់ពន្ធ​ជូន​រដ្ឋ​ច្រើន​បំផុត​ពី ២០​ទៅ ៣០​ភាគរយ ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​មើលឃើញថា ជាការ​នាំចេញ​ឈើ ដោយ​ស្របច្បាប់ តែ​រឿង​ពិត កូនចៅ​របស់លោក ចាន់ សុផាត បាន​គៃបំបាត់​ពន្ធ​រដ្ឋ យ៉ាង​គឃ្លើន​។ គេ​កំពុង​ឆ្ងល់​ថា រាល់​សកម្មភាព ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ​នេះ ជាគោលការណ៍ របស់​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឬ​អគ្គនាយក​គយ និង​រដ្ឋាករ បើកទូលាយ​សម្រាប់ ការប្រមូល​ពន្ធ​ចូល​រដ្ឋ ឬ​ជា​ទម្លាប់​អំពើពុករលួយ ជា​លក្ខ​ណះ​ប្រព័ន្ធ ទើប​ការដឹកជញ្ជូន​ឈើ របស់​ក្រុម​ឈ្មួញ មាន​អាទិភាព ឆ្លងកាត់​ព្រំដែន​ដោយ​សេរី​៕

1488150_413522845469235_4339751423067069054_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *