លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅយកចិត្តទុកដាក់បម្រើពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ត្រូវគេសង្កេតឃើញថា យកចិត្តទុកដាក់បំរើពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ។ លោកបានមមាញឹកផ្តល់សេវាកម្មលឿនរហ័សទាន់ចិត្តជូនពលរដ្ឋ ដោយឲ្យរង់ចាំពី៣០នាទីទៅ៦០នាទីប៉ុណ្ណោះ ។

កាលពីថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានអញ្ជើញមកចុះហត្ថលេខាយ៉ាងមមាញឹកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ន ដែលមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយ ។

ពលរដ្ឋទៅទទួលសេវាកម្មដោយគ្រាន់តែអង្គុយរង់ចាំត្រឹម៣០នាទី ទៅ៦០នាទីប៉ុណ្ណោះ គឺអាចបានលទ្ធផលយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូនបាន ។

ប្រជាពលរដ្ឋសូមដឹងគុណ និងអរគុណចំពោះលោកអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ដែលផ្ដល់សេវាកម្មល្អ ព្រមទាំងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សា ឲ្យលោកបានជួបតែសេចក្តីសុខ និងជ័យជំនះគ្រប់ភារកិច្ច៕

Loading...