លោក ជា ចាត់តាំងសាច់ញាតិ ដែលគ្មានក្របខណ្ឌ និងឲ្យកូនក្មេង ចាំស្ទាក់យកលុយ ពីអ្នកដឹកទំនិញ ក្នុងនាមប៉ូលីសសេដ្ឋកិច្ចក្រសួង

ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលចុះទៅប្រចាំការ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឈ្មោះ ជា បានបង្កើតកុងត្រូលជជុះ តាមផ្លូវចាំស្ទាក់ និងប្រដេញចាប់រថយន្តដឹកទំនិញ យកលុយពីប្រជាពលរដ្ឋនិងអ្នករកស៊ីយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋ ដែលរកស៊ី ដឹកទំនិញបន្តិចបន្តួច ពីផ្សារថៃ និងដឹកពីកម្ពុជា យកទៅលក់ក្នុងផ្សារថៃ ឆ្លងកាត់តាមច្រកអន្តរជាតិជាំ បានលើកឡើងថា ពួកគាត់ត្រូវបង់លុយ ឱ្យស្ថាប័នចម្រុះ ជាច្រើនកន្លែង ជាពិសេសប៉ូលីសសេដ្ឋកិច្ចក្រសួង អស់យ៉ាងច្រើន ទំរាំតែដឹក ដល់កន្លែលក់ នាំឲ្យមានការថ្នាំងថ្នាក់ យ៉ាងខ្លាំង។

ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់ត្រូវបង់ឱ្យ សមត្ថកិច្ចជាច្រើនស្ថាប័ន ចាប់ពីចំណុច ផ្លូវយុទ្ធសាស្ត្រព្រំដែន ក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្នុងនោះ មានស្នាក់ការមួយកន្លែង ដែលនៅជាប់ជើងភ្នំដងរែក និងមានរថយន្ត ម៉ាកកូរ៉ូឡា ១គ្រឿង ដែលឈប់ចតរថយន្ត ចាំប្រដេញយានយន្ត ដឹកទំនិញឡើងភ្នំ និងចុះពីលើភ្នំ ដែលភ្លេចចូលបង់លុយ។ កន្លែងដែលមានរថយន្ត ចាំប្រដេញអ្នករកស៊ី ដឹកទំនិញខាងលើ បានប្រើកូនក្មេងម្នាក់ ពាក់អាវស៊ីវិល ចាំយកលុយពីអ្នកដឹកទំនិញ គឺជាស្នាក់ការរបស់ ប៉ូលីសសេដ្ឋកិច្ចក្រសួ។

មន្ត្រីប៉ូលីសម្នាក់ បានប្រាប់ឲ្យដឹងថា ស្នាក់ការកុងត្រូលជជុះខាងលើ ជារបស់លោក ជា មានក្របខណ្ឌ ជាប៉ូលីសសេដ្ឋកិច្ចក្រសួង ដែលទិញប៉ុស្តិ៍ពីថ្នាក់លើ ចុះទៅប្រចាំការ ប្រមូលលុយ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋបាននិយាយថា កុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ចក្រសួង ក្រោមការគ្រប់គ្រងរបស់ ជា បានបង្ករព្យុះភ្លៀង តាមប្រមាញ់យ៉ាងស្វិតស្វាញ ចំពោះអ្នករកស៊ី ដឹកទំនិញបន្តិចបន្តួច ឲ្យចូលបង់លុយ តាមតែទំនើងចិត្ត។ ដោយឡែកលោក ជា បានដាក់សាច់ញាតិរបស់ខ្លួន ដែលមិនមានតួនាទីអ្វីទាំងអស់ ចាំបើករថយន្តប្រដេញ ចាប់រថយន្តនិងម៉ូតូ របស់អ្នករកស៊ីដឹកទំនិញ និងបានដាក់កូនក្មេងម្នាក់ ចាំយកលុយ យ៉ាងអនាធិបតេយ្យ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *