លោក ជា ផា​​ល័យ រង​ការ​រិះ​គន់ ​រឿង​ឃុប​​ឃិត​​​ឲ្យ​​​ឈ្មួ​​ញ ​​កាប់​​ឈើ​ប្រ​ណិត នៅ​ក្នុង​​ព្រៃ​​កា​រ​​ពារ ឧ​ទ្យា​ន​​ប្រា​សា​ទ​​កោះ​កែរ តាម​​​អំ​ពើ​​ចិត្ត​

ខេត្តព្រះវិហារ ៖ ឈើ​ប្រ​ណិត​​ប្រ​​ភ​ទ​​ធ្នង់ ដែល​មាន​​មុខ​កាត់ ចាប់​ពី ១០០​​សង់​ទី​ម៉ែត្រ និង​​ប​ណ្ដោយ​​ប្រ​វែង​​ជាង ១២​​ម៉ែត្រ ឡើ​ង​ទៅ ចំ​នួន ៤​​ដើម ស្ថិត​នៅ​​ក្នុង​ព្រៃ ការ​ពារ​​ឧ​ទ្យាន​​ប្រា​សាទ​​កោះ​កែរ ត្រូវ​គេ​ស​ង្ស័យ​ថា ​​លោក ជា ផា​​ល័យ ប្រ​ធាន​​​ក្រុមអា ​ជ្ញា​ធរ​អប្សរា ប្រចាំ​ប្រាសាទ​កោះកែរ បើកដៃ​ឲ្យ​ឈ្មួញ ចូលទៅ​កាប់​យក​ជា​ថ្នូរ នឹង​លាភសក្ការៈ ដ៏​សន្ធឹកសន្ធាប់​។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រ​យ៉ង់ បាន​ចោទប្រកាន់ លោក ជា ផា​ល័យ ទទួលបាន​ប្រាក់​សំណូក យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ ទើប​លោក​ធ្វើ​មិនដឹងមិនឮ បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ ចូលទៅ​ធ្វើ​សកម្មភាព កាប់បំផ្លាញ​ឈើប្រណិត និង​ដឹកជញ្ជូន​យកចេញ​យ៉ាង​រលូន ដោយ​មិន​ខ្លាច ញញើត​អ្វី​ទាំងអស់​។​

​ឈើប្រណិត​ចំនួន ៤​ដើម​នេះ ត្រូវគេ​រាយការណ៍​ថា បាន​កាប់​ផ្ដួលរំលំ កាលពី​វេលា​ម៉ោង ១២​និង​០០ នាទី រំលង​អ​ធ្រា​ត នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ កន្លង​ទៅនោះ​។ ឈើ​ធ្នង់​ចំនួន ២​ដើម នៅក្បែរ​ផ្លូវបំបែក​ចូល វត្ត​សាមគ្គី​ខេ​មៈសុ​វណ្ណ​ភូមិ ហៅ​វត្ត រំចេក ចំណែក​ឈើ​ធ្នង់ ២​ដើម​ទៀត នៅ​ទល់មុខ​នឹង​ប្រាសាទ ៥​។ ឈើ​ធ្នង់​ទាំង ៤​ដើម ដែល​ត្រូវបាន​គេ​កាប់​ផ្ដួល​នោះ ក្រុម​ជនល្មើស​ដឹកជញ្ជូន យកចេញ​អស់​ចំនួន ៣​ដើម និង ១​ដើម​ទៀត បាន​កាត់​យក​ផ្នែក​ខាង​គល់ ចំនួន ២​ម៉ែត្រ បន្សល់ទុក​ចំនួន​ជាង ១២​ម៉ែត្រ នៅនឹងកន្លែង ដោយ​ធ្វើការ​ដឹកជញ្ជូន យកចេញ​មិនទាន់​ពេលវេលា​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់ ករណី​ខាងលើ លោក ជា ផា​ល័យ ប្រធាន​ក្រុម អាជ្ញាធរ​អប្សរា ប្រចាំ​ប្រាសាទ​កោះកែរ បាន​ឲ្យ​ដឹងថា លោក​មិនដឹង ធ្វើ​យ៉ាងដូចម្ដេច ? បើ​ពួក​ជនល្មើស លួច​កាប់​ឈើ​នា​ពេលយប់​ស្ងាត់ លោក​ក៏បាន​រាយការណ៍ តាម​ទូរស័ព្ទ ទៅ​ថ្នាក់លើ​រួចហើយ ចំពោះ​បញ្ហា​នេះ​។ យ៉ាងណាក៏ដោយ គេ​សង្ស័យថា បើ​មិនមាន​ការបើក​ភ្លើង​ខៀវ ពី​សំណាក់​អាជ្ញាធរ​ប្រចាំ​ទីនោះ ក៏​ក្រុម​ជនល្មើស មិនអាច​ចូលទៅ​កាប់បំផ្លាញ ឈើប្រណិត​ទាំងនោះ​បានដែរ​។ ដោយឡែក​លោក ឈាង រដ្ឋា ប្រធាន​នាយកដ្ឋាន​ស្ដីទី អភិរក្ស​ឧទ្យាន ប្រាសាទ មិនអាច​សុំ​ការអធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ ហៅ​មិន​ចូល​។​

​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ឃុំ​ស្រ​យ៉ង់ បាន​សំណូមពរ ទៅ​អាជ្ញាធរ​អប្សរា ជាពិសេស​អាជ្ញាធរ ខេត្តព្រះវិហារ បើក​ធ្វើការ​ស៊ើបអង្កេត វែក​រកមុខ​ជន​ប្រព្រឹត្ត​បទល្មើស និង​ជន​សមគំនិត នៅ​ពី​ក្រោយខ្នង យកមក​ផ្ដន្ទាទោស​តាមច្បាប់ បើ​ពុំ​ដូច្នេះ​ទេ ឈើប្រណិត​ដែល​នៅ​សេសសល់ តាម​រមណីយដ្ឋាន ប្រាសាទបុរាណ​នោះ ប្រាកដជា​បាត់បង់​បន្តបន្ទាប់​ទៀត ជាក់​ជាមិនខាន​។​រហូតមកដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន នៅ​តំបន់​នោះ មិនអាច​វែកមុខ ក្រុម​ជន​បំផ្លាញ​នោះ បាន​ទាន់​តែ​សោះ​។​

​លោក អនុសេនីយ៍ឯក អ៊ុច បូរិទ្ធ ដឺ​បេ​ជើងគោក ប្រចាំ​ទិស​ស្រុក​គូលែន បាន​ឲ្យ​ដឹងថា បទល្មើស​ឈើប្រណិត នៅក្នុង​ព្រៃ​ការពារ​ឧទ្យាន ប្រាសាទ​កោះកែរ បានកើត​ឡើង ជា​រៀងរាល់ថ្ងៃ មិនដែល​ឃើញ​ក្រុម​អាជ្ញាធរ ការពារ​ព្រៃ​ប្រាសាទ​កោះកែរ ចុះ​ចាប់​និង​ធ្វើការ​បង្ក្រាប ជនល្មើស ម្ដងណា​នោះទេ មានតែ​ជួយ​បិទបាំង​ថែមទៀត​។ ឯមុខ​ជន​បំផ្លាញ​ជាតិ​ទាំងនោះ គឺ​ប្រហែលជា​ពួកគេ នៅ​យាម​ទីនោះ ស្គាល់​ច្បាស់​ដូច​ថ្ងៃ ហើយ​បច្ចុប្បន្ន​ឈើប្រណិត ដែលមាន​តំលៃ​ខ្ពស់ រាប់សិប​ម៉ឺន​ដុល្លារ​អា​មេ​រិច សល់​តិចតួច​បំផុត នៅតាម​តំបន់ ការពារ​ប្រាសាទ បើ​អាជ្ញាធរ គ្រប់គ្រង​ប្រាសាទ នៅតែ​ធូររលុង​បែបនេះ​ទៀត ប្រាកដជា​បាត់បង់​ឈើ​ប្រណីត គួរ​ឲ្យ​សោកស្តាយ​បំផុត​៕

W@t-19104 W@t-19105 W@t-19106 W@t-19107 W@t-19108

Loading...

Leave a Reply

Your email address will not be published. Required fields are marked *