លោក ដូណាល់ ត្រាំ ឡើងយន្តហោះពិសេស ទៅកាន់រដ្ឋផ្ល័ររីដា បន្ទាប់ពីថ្លែងសុន្ទរកថាចុងក្រោយ

អាមេរិក៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក ដូណាល់ ត្រាំ បានឡើងយន្តហោះពិសេស Air Force One ដើម្បីចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់រដ្ឋផ្ល័ររីដាហើយ បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទរកថាជាចុងក្រោយទៅកាន់អ្នកគាំទ្ររបស់លោក នេះបើតាមសារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងឡើយ ដោយនៅព្រឹកម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ថ្ងៃពុធដដែល ពេលវេលានៅភ្នំពេញ) ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានសម្រេចចិត្តមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន ត្រូវនឹងយប់ថ្ងៃពុធដដែលពេលវេលានៅភ្នំពេញ)នោះទេ ហើយនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីអាមេរិក ដែលនៅមានជីវិតដំបូងគេបំផុត គិតចាប់តាំងពីសម័យលោក អាន់ឌ្រូ ចនសុន ដែលមិនទៅចូលរួមពិធីស្បថចូលកាន់តំណែងរបស់អ្នកបន្តវេន ៕

Loading...