លោក ឌួង ឆាយ៖ «ខ្ញុំបានសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មឲ្យខ្ញុំបាទផង»

ភ្នំពេញ៖ លោក ឌួង ឆាយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានសម្រេចចិត្តទៅសាងផ្នួសជាព្រះសង្ឃ ដើម្បីសិក្សាពីព្រះធម៌ក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយប្រកាសថា ចង់លាងបាបកម្ម ក្រោយខ្លួនវាយអតីតភរិយា និងអស់គោរម្យងារជាឧកញ៉ា។

តាមរយៈ Facebook ផ្លូវការ, លោក ឌួង ឆាយ បានបង្ហោះរូបភាពក្នុងភេទជាសង្ឃ ដោយបន្ថែមខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម។ កម្មពៀរទាំងឡាយ សូមអហោសកម្មឲ្យខ្ញុំបាទផង»។

សូមជម្រាបថា ថ្មីៗនេះអតីតឧកញ៉ា ឌួង ឆាយ ត្រូវបានអតីតភរិយាបង្ហោះវីដេអូដោយបង្ហាញអំពើហឹង្សា។ បន្ទាប់មកលោកត្រូវបានប្រមុខរដ្ឋស្តីពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យដកគោរម្យងារជាឧកញ៉ា៕

Loading...