លោក តែម ម៉ឺនជុំរុញឲ្យមន្ត្រីគ្រប់ផ្នែករបស់ខ្លួនពង្រឹងសម្ថភាព ខណៈដែលអ្នកប្រដាល់២នាក់ឈ្នះកៅអីជុំទី២ នៃពានរង្វាន់TV5 Knock out Seriesទម្ងន់៦០គីឡូក្រាម

ភ្នំពេញ៖ ថ្លែងក្នុងកម្មវវិធីបើករដូវកាលប្រកួតកីឡាប្រដាល់គុនខ្មែររដូវកាលទី២ សប្តាហ៍ទី១ នៃពានរង្វាន់TV5 Knock out Series by K-cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីល្ងាចថ្ងៃសៅរ៍ទី៩ខែមិថុនាឆ្នាំ២០១៨កន្លងទៅ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជំរុញដល់មន្ត្រីគ្រប់ផ្នែកដែលមកបំពេញតួនាទីភារៈកិច្ច នៅសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតាមការចងបានរបស់ថ្នាក់ដឹកនាំ ។

លោកប្រធានសហព័ន្ធ រូបនេះបានបន្តថា ក្នុងនាមមន្ត្រីដឹកនាំការប្រកួត ត្រូវប្រកាន់ខ្ជាប់ឲ្យបានដាច់ខាត ក្រមសីលធម៌ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ប្រកដដោយគុណភាព ឈានឆ្ពោះទៅចូលរួមការប្រកួតនានា នៅលើឆាកអន្តរជាតិ និងនាំយកកិត្តិយសជូនជាតិមាតុភូមិនៃយើងទាំងអស់គ្នា។

លោកតែម ម៉ឺន បានគូសបញ្ជាក់ថា អ្វីដែលយើងអាចធ្វើបានសព្វថ្ងៃនេះ គឺផ្តើមចេញពីកក្តាសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើងទាំងអស់គ្នា ។ យើងគ្រប់គ្នាបានកំពុងជ្រកក្រោមដំបូលសន្តិភាពគឺក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើកគ្រប់វិស័យ ក្នុងនោះវិស័យកីឡាត្រូវបាន ប្រមុចរាជរដ្ឋាភិបាលយកចិត្តទុកយ៉ាងខ្លាំងផងដែរ ។

ក្នុងឱកាសនោះដែរ លោក ស៊ិន សុផាត តំណាងទូរទស្សន៍កងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ដោយសារបានការគាំទ្រពីប្រជាពលរដ្ឋ និងអ្នកស្មេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដែលរៀបចំដោយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះ ។ ការប្រកួតដណ្តើមពានរង្វាន់រដូវកាលទី១ ត្រូវបញ្ចប់ដោយភាពជោកជ័យ ទាំងនេះគឺជាហេតុផលឲ្យស្ថានីយបន្តរៀបចំកម្មវិធីប្រកួតរដូវកាលទី២ បន្តទៀត។ លោក ស៊ិន សុផាត ក៏បានអំពាវនាវដល់មន្ត្រីបច្ចេកទេសគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលើកកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់គ្នា ដើម្បីមោទនភាពជាតិយើង តាមរយៈការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ទាំងអាជ្ញាកណ្តាល និងមន្ត្រីដាក់ពិន្ទុទាំង៥នាក់ ។សូមជម្រាប់ថា ការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ TV5 Knock out Series by K-cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម សប្តាហ៍ទី១ បានរកឃើញកីឡាករ ជើងខ្លាំង២នាក់ គឺកីឡាករ ម៉ន ព្រហ្មម៉ាញ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក បន្ទាប់ពីវាយឈ្នះកីឡាករ លីន វីរៈ មកពីក្លិប បូរីរាជសីហ៍មានរិទ្ធ ដោយពិន្ទុខណៈដែល កីឡាករ លាភ រដ្ឋា មកពីក្លិប ដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យក្រោយវាយឲ្យអាជ្ញាកណ្តាលរាប់កីឡាករ ចាន់ រក្សា មកពីក្លិបអេភូថងកីឡា ចំនួន៨រហូត២ដង ពោលនៅទឹកទី២ម្តង និងទឹកទី៣ម្តង ជាលទ្ធផល លាភ រដ្ឋាឈ្នះ ចាន់ រក្សាដោយពិន្ទុ ៕

Loading...