លោក ថង សាវុន អនុប្រធានគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៧ អញ្ជើញសម្ពោធ អគារស្នាក់ការគណបក្ស ស្រុក អូយ៉ាដាវ

ខេត្តរតនគិរីៈ លោក ថង សាវុន អនុប្រធានគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៧ បានអញ្ជើញសម្ពោធ អគារស្នាក់ការគណបក្ស ស្រុក អូយ៉ាដាវ ។

ថ្លែងក្នុងពិធីនេះលោក ថង សាវុន មានប្រសាសថា គណបក្សប្រជាជន កម្ពុជា តែងតែនៅជាប់ ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ទាំងអស់ ។

លោកបានដាស់តឿនក្រើនរំលឹក ដល់មន្ត្រីគណបក្សប្រជាជន គ្រប់រូបត្រូវចុះមូលដ្ឋាន ដើម្បីស្វែងយល់ ពីសុខទុក្ខ និងតំរូវការរបស់ ប្រជាពលរដ្ឋ និងត្រូវខិតខំ យកចិត្តទុកដាក់ អនុវត្ត គោលនយោបាយ របស់គណបក្ស ដែលបាន ប្រគល់ជូន ជាពិសេស ត្រូវជម្រុញការងារចលនា ប្រជាពលរដ្ឋ ក្នុងការត្រៀមប្រៀបឈ្នះ នៃការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ ។

សូមបញ្ជាក់ថា អគារទីស្នាក់ការគណៈបក្សប្រជាជន កម្ពុជាស្រុកអូយ៉ាដាវ សាង សង់អំពីឥតប្រក់គ្បឿង ទំហំ ១០x២១ ម៉ែត្រ លើផ្ទៃដីទំហំ ២៦x៧៥ម៉ែត្រ ដោយចំណាយ ថវិការសាងសង់អស់ចំនួន ៥៤,៣០៥$ ដែលថវិកាទាំងអស់នេះ បានមកពីការចូលរួមវិភាគទាន របស់មន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ ៕ វុទ្ធឦសាន

Loading...