លោក ទៀ វិចិត្រ គឺជាឈ្មួញធំម្នាក់រកស៊ីនាំប្រេងគេចពន្ធពីប្រទេសថៃ តាមផ្ទៃសមុទ្រចូលមកលក់ក្នុងស្រុកខ្មែរ

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មានពីអ្នករកស៊ីឲ្យដឹងថា ដោយសារមានសមត្ថកិច្ចប្រដាប់អាវុធដែលជាមេអារ័ក្សទឹកសមុទ្រជា ខ្នងបង្អែករឹងមាំ បានយកទីតាំងមូលដ្ឋានសមុទ្រ ធ្វើជាកន្លែងឡើងប្រេង ដែលនាំយកពីតំបន់លំហរសមុទ្រនិងឡើងតាមទំនប់រលកចាស់ ដោយដឹកជញ្ជូនចេញពីទូក ជ្រកក្រោមក្រុមហ៊ុនមួយ ដើម្បីចែកចាយតាមដេប៉ូក្នុងខេត្តព្រះសីហនុ និងបន្តទៅខេត្ត រាជធានីបន្ថែមទៀត ។

ការដឹកជញ្ជូនប្រេងគេចពន្ធរបស់ឈ្មួញរូបនោះ អ្នកខេត្តព្រះសីហនុ បានស្គាល់ច្បាស់ និងចាត់ទុកថា មេឈ្មួញដ៏មហិមា គ្មានអ្នកប៉ះពាល់ គ្មានអ្នកប្រណាំងប្រជែង និងជាអ្នកមានមុខមានមាត់ ដោយខ្នងបង្អែកដ៏រឹងមាំផងនោះ ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងពង្រីកឥទ្ធិពល នាំប្រេងគេចពន្ធរបស់ខ្លួនយ៉ាងអនាធិបតេយ្យមកល់កដូរ ដែលធ្វើឲ្យឈ្មួញ ឬអ្នកវិនិយោគរកស៊ីដោយភាពស្មោះត្រង់មានការក្តៅក្រហាយពីការរកស៊ី ប្រជែងពាណិជ្ជកម្មមិនស្មោះត្រង់របស់បុគ្គល រូបនេះ ។

សូមបញ្ចាក់ថា អ្នកសារព័ត៌មាន មួយចំនួន ក៏ត្រូវថ្នាំលោកម្នាក់នឹង ដោយខ្លះទទួលប្រចាំខែ និង ខ្លះទទួល លាភសក្ការៈ តាមធំ តាមតូច ទើបគ្មាននរណា បញ្ចេញព័ត៌មាននេះទេ។ ពិសេសអាជ្ញាធរខ្លះក៏មានការអនុញ្ញាតិពី ទៀ វិចិត្រ ឡើងប្រេងបាន២ – ៣ ទូកដែរក្នុងមួយថ្ងៃ ។លុយជាតិត្រូវបាត់បង់ តែប៉ោងមានបានតែបុគ្គល លុយពុករលួយចាយមិនស្តាយទៅរាស្ត្រ ដើម្បីបិទបាំង៕

image396-1024x576

image489

tea-vichet-500x353

Loading...

Leave a Reply

Your email address will not be published. Required fields are marked *