លោក ប៉ា​ ​សុជាតិវង្ស ៖ បង្រ្កាបគ្រឿងញៀន ​នៅត្រពំាងឈូក​ឲ្យអស់រយៈពេល ១ខែ

ភ្នំពេញ ៖​អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ​បានបញ្ជាឲ្យអាជ្ញាធរដែនដីនិងសមត្ថកិច្ចជំនាញពាក់ព័ន្ឋចំ​ណុះ​​សាលារាជធានី​ភ្នំពេញ​បង្រ្កាបគ្រឿងញៀននៅភូមិត្រពំាងឈូក​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​ឲ្យអស់ក្នុងរយៈពេល១ខែនៃខែកុម្ភៈ ២០១៧នេះ ។

ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ​​ខាងលើនេះ ​បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលសុខភាពចាក់អង្រែក្រោម ​ខណ្ឌមានជ័យ​ នាព្រឹកថ្ងៃទី០៥ កុម្ភៈ ២០១៧ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងដែរថា​ មណ្ឌលសុខភាពចាង់អង្រែក្រោមនេះ​ ដែលត្រូវបើកការដ្ឋានសាងសង់នេះមានកម្ពស់៥​ ជាន់ បណ្តោយ ៣២ម៉ែត្រ ទទឹង១២ម៉ែត្រ ​ដោយមានបំពាក់សម្ភារ ​បរិក្ខាពេទ្យពេទ្យគ្រប់ជាន់ ​ហើយថវិកាសាងសង់បានមកពីសប្បុរសជននិងរដ្ឋបាលរាជធានីភ្នំពេញ ៕

Loading...