លោក ប៊ិន សុនាថ បើកឡានឡង់គ្រីស័របើកបុកម៉ូតូ អូសតាំងពីស្តុបជលផល រហូតដល់ស្ពានហង្សកោះពេជ្រ

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ១គ្រឿង បានបើកបុកម៉ូតូអូសបែកផ្កាភ្លើង តាំងពីចំណុចផ្លូវនរោត្តមរហូតដល់ស្ពានហង្សកោះពេជ្រ ទើបត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង ២២និង៤៥ នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជារបស់ លោក ប៊ិន សុនាថ ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ 2AC-5959 បានបើកបុកម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ 1CZ-4354 ជិះគ្នា ២នាក់ ប្រុសស្រី តាំងពីចំណុចស្តុបជលផល ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ បណ្តាលឲ្យអ្នកជិះម៉ូតូ របួសធ្ងន់។ ភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់ទេ ដោយបន្តបើកគេច ដោយអូសម៉ូតូពីក្រោម រហូតដល់ស្ពានហង្ស កោះពេជ្រ ទើបត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាន បញ្ជូនទៅកាន់ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ។

គេរាយការណ័ថា លោកប៊ិន សុនាថ ដែលល្បីផឹកមិនស្រវឹង១យប់ទល់ភ្លឺបានបង្កគ្រោះថ្នាក់ ហើយមិនទទួលខុសត្រូវទើបព្យាយាមបើករត់។ ករណីនេះគួរតែសមត្ថកិច្ចស្រាវជ្រាវយកជនបង្កមកផន្តាទោសតាមច្បាប់អោយខានតែបាន៕
11933521_545078532310521_726831259_n

11913590_545078462310528_463380436_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *