លោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី និងលោកជំទាវ អញ្ជើញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ភូមិ ឡំ ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី: លោក ប៊ូ ឡាំ និងលោកជំទាវ អមដំណើរដោយមន្រ្តី រាជការ អ្នកមុខអ្នកការមួយចំនួន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៧ ចុះអញ្ជើញសួរសុខទុក្ខ និងនាំយក អំណោយ ជូនដល់ប្រជាពលរដ្ឋជាង ១០០ គ្រួសារ និងលោកគ្រូ ១៥០ នាក់ នៅភូមិ ឡំ ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ជាកាដូក្នុង ឳកាសពិធី បុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ រការ នព្វស័ក ព ស ២៥៦១ គ ស ២០១៧ ដែល នឹងចូលមកដល់ថ្ងៃទី១៤ ខាងមុខនេះ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងភូមិខាងលើ ឯកឧត្តម តំណាង រាស្ត្រ បានលើក ឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច គត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែ គិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង នៅ ទូទាំងប្រទេស ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេច តេជោ ប្រទេសជាតិ សុខសន្តិភាព ស្ថេរភាព នយោបាយ ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព គ្រប់បែបយ៉ាង ជាពិសេស ការងារ កសាងនិង អភិវឌ្ឍន៍ ប្រទេស ត្រូវបន្ត ឥតឈប់ឈរ រហូតធ្វើអោយ ប្រទេសជាតិមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ មិនចាញ់ប្រទេសនានា ក្នុងតំបន់នោះឡើង ។

ក្នុងនាម តំណាងរាស្ត្រ លោក ប៊ូ ឡាំ បានសម្តែង នូវការសប្បាយរីករាយ ដោយឃើញ ប្រជាពលរដ្ឋ ជនជាតិ ដើមភាគតិច រក្សាបាននូវ ប្រពៃណី សាមគ្គី ឯកភាពគ្នា ជាធ្លុងមួយ ហើយឯកឧត្តម សូម អោយបន្ត នូវប្រពៃណីដ៍ល្អ នេះ អោយបានជារៀងរហូត ។

ក្នុងឳកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ នាពេលខាងមុខ ឯកឧត្តមបានជម្រុញ អោយអាជ្ញាធរ ភូមិឃុំស្រុក ត្រូវពង្រឹង ការថែរក្សា សន្តិសុខ ជូនប្រជាពលរដ្ឋ និង ត្រូវបង្ករលក្ខណៈ អោយប្រជាពលរដ្ឋ ចូលរួម កំសាន្ត សប្បាយ គ្រប់ទីកន្លែងផងដែរ ។

ឯកឧត្តម បានជូនពរដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង ៣ ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ទំាងមូលសូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស ទេវតា ឆ្នាំថ្មី នាំមកនូវជ័យជំនះថ្មី សម្រាប់ប្រជាជន ក្នុងខេត្តទាំង មូល ។

ជាកាដូសម្រាប់បុណ្យចូលឆ្នាំ ថ្មី លោក ប៊ូ ឡាំ និងលោកជំទាវ បានផ្តល់អំណោយ ដល់ប្រជាពលរដ្ឋ ជាង ១០០ គ្រួសារ ក្នុងមួយគ្រួសារ អង្ករ ២៥ គីឡូ មី ១កេស នំ ១កញ្ចប់ ។

សិស្សានុសិស្ស ១៣៣ នាក់ ក្នុងម្នាក់ សៀវភៅ ៥ក្បាល ប៉ិច ៥ដើម និងថវិកា ៥០០០ រៀល ផងដែរ ៕ វុទ្ធឦសាន

 

Loading...