លោក ពូ​ទីន ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​រូបលោក​អាចដឹកនាំ​រហូតដល់​ឆ្នាំ​២០៣៦

​ម៊ូ​ស្គូ ៖ រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទីន បានផ្តល់​ង​ក្រោយ​លើ​ច្បាប់​មួយ ដែល​អនុញ្ញាត​ឲ្យ​រូបលោក​អាច​កាន់តំណែង​ប្រធានាធិបតី​សម្រាប់​អាណត្តិ​៦​ឆ្នាំ ចំនួន​ពីរ​អាណត្តិ​បន្ថែមទៀត​។

​ការអនុម័ត​យល់ព្រម​នេះ វា​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​រូបលោក​អាច​បន្ត​កាន់អំណាច​រហូតដល់​ឆ្នាំ ២០៣៦​។​

​បើ​យោងតាម​ច្បាប់​ថតចំលង​មួយ ដែល​ចេញផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន​ច្បាប់​របស់​រដ្ឋា​ភិ​បាល​បាន​គូសបញ្ជាក់ថា មេដឹកនាំ​រុស្ស៊ី​វ័យ ៦៨​ឆ្នាំ ដែល​បាន​កាន់អំណាច​ជាង​ពីរ​ទសវត្សរ៍​មកហើយ​នោះ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ខាងលើ​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

Loading...