លោក ព្រាប សុវត្ថិ និង កញ្ញាតន់ ចន្ទសីម៉ា ពិតជាដៃគូសក្តិសមបំផុត សម្រាប់បទចូលឆ្នាំ

(ភ្នំពេញ) ៖ ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញ អាល់ប៊ុមថ្មី សម្រាប់ការកម្សាន្ត នារដូវចូលឆ្នាំថ្មី ក្នុងនោះគេសង្កេតឃើញថា មានបទចម្រៀង របស់កំពូល តារាចម្រៀង លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា មានបទច្រើនជាងគេ និងសុទ្ធតែទទួលបានការចាប់អារម្មណ៍ ខ្ពស់ពីសំណាក់អ្នកគាំទ្រខណៈដែល អ្នកចាត់ការទូ ទៅផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានបង្ហើបថា លោក ព្រាប សុវត្ថិ និង កញ្ញាតន់ ចន្ទសីម៉ា ពិតជាដៃគូសាកសមបំផុត សម្រាប់បទចម្រៀងចូលឆ្នាំថ្មី ។

បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទ ហើយសុទ្ធតែជាបទ​ចម្រៀង​ឆ្លងឆ្លើយបែ​បរាំសប្បាយ។ ដូចជាបទ “កាត់ឆុង” ច្រៀងរួមគ្នារវាងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើក​ដំបូងបន្តបន្ទាប់មាន បទ “ប្រហុក”, បទ “រកស៊ីជាមួយយក្ស” , បទ “អរគុណកាមេរ៉ា” និង បទ “មាន់កម្សត់”ជាដើម ។ 

គ្រប់បទចម្រៀង របស់តារាទាំងពីរដូងគ្រាន់តែចេញភ្លាត មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលុប ។ បើតាមការ បញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានឲ្យដឹងថា ផលិតកម្មកំពុង តែ​សម្រុក ធ្វើបទចម្រៀងសម្រាប់ឆ្នាំថ្មី គ្រប់តារាចម្រៀងទាំងអស់ នៅក្នុងផលិតកម្មហើយយើងនឹង បញ្ចេញជារៀងរាល់ថ្ងៃ ។

 អ្នកដឹកនាំផលិតកម្មរូបនេះបានថ្លែងថា បន្ទាប់ពីបានបញ្ចេញបទចូលឆ្នាំប៉ុន្មានបទកន្លងមកនេះ​ឃើញថា កំពូលតារា​ចម្រៀង លោក ព្រាប សុវត្ថិ និង កញ្ញាតន់ ចន្ទសីម៉ា ពិតជាដៃគូសាកសមបំផុត សម្រាប់បទចូលឆ្នាំ របស់ផលិតកម្ម Galaxy មិនមែនមានតែ៥បទនោះទេ ពោលតាមផែនការ យើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូល តារាចម្រៀងទាំងពីរនាក់ច្រៀង ៕

Loading...