លោក ម៉ម ប៊ុនហេង ថាឈប់​ឲ្យ​អ្នកជំងឺ​ព្យួរសេរ៉ូម​ជិះ​ម៉ូតូ​តាមផ្លូវ​ហើយ

​ភ្នំពេញ​ ៖ ដោយ​យល់ឃើញ​ពី​គ្រោះថ្នាក់ ដែល​អាច​ប្រឈម​ខ្លាំង​ចំពោះ​អ្នកជំងឺ ក្រសួងសុខាភិបាល បានចេញ​សារា​ចរណ៍​ដោយ​ណែនាំ​ថា ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ការព្យួរ​សេរ៉ូម​ជិះ​ម៉ូតូឌុប​តាមផ្លូវ​សាធារណៈ​នោះឡើយ​ដើម្បី​ពង្រឹង​ការប្រតិបត្តិ និង​ជៀសវាង​ទង្វើ​មិន​​ប្រក្រតី​ខុសឆ្គង​នានា ដែល​បង្ក​ជា​គ្រោះថ្នាក់​ណាមួយ​។​

​ក្នុង​សារា​ចរណ៍ ដែល​ចេញ​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ ក្រសួងសុខាភិបាល​បានដាក់​ចេញ​អនុសាសន៍​ណែនាំ​ចំនួន ៤​ចំណុច​ដល់​អ្នក​ប្រកប​​វិជ្ជាជីវៈ​សុខាភិបាល ដើម្បី​យកទៅអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ក្រមសីលធម៌​។​

Loading...