លោក ម៉ាប់ នៅតែបន្ត​ ដឹកជញ្ជូនឈើដ៏សកម្មក្នុង​ ស្រុក​ដាក់ដាំ​ នាំចូលទៅយួន

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋបានឲ្យដឹងថា មួយរយៈដើមខែមករា ឆ្នាំ២០១៩ ឈ្មួញឈើមុខដដែល ឈ្មោះ លោក ម៉ាប់ និងប្រពន្ធឈ្មោះ ឌីណា ល្បីខ្លាំងនៅក្នុងខេត្ត មណ្ឌលគីរីបានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតយ៉ាងពេញបន្ទុកតាមរថយន្ថសាំងយ៉ុងជាច្រើនគ្រឿងចេញពីតំបន់ព្រៃសហគមន៍ ក្នុងស្រុកកោះញ៉ែកកាត់តាមខេត្ត តាមច្រក់អន្តរជាតិទ្វេភាគី ដាក់ដាំដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចប្រចាំច្រកនេះចាត់វិធានការទប់ស្កាត់ និងបង្ក្រាបម្តងណានោះឡើយ ហើយក្រុមសកម្មជនការពារព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ក្បួនរថយន្តដឹកឈើប្រណិត របស់មេឈ្មួញជាទូទៅគឺតែងតែធ្វើសកម្មភាពលួចដឹកឆ្លងដែនទៅលក់នៅប្រទេសយួន នៅពេលយប់តាមច្រកទ្វេរភាគីខាងលើយ៉ាងអនាធិបតេយ្យជាទីបំផុត។

ប្រភពបន្តថា ដោយក្បួនរថយន្តដឹកឈើប្រណីតរបស់មេឈ្មួញ ប្រៀបបីដូចជារថយន្តហែបុណ្យកឋិនអ៊ីចឹង? ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីមិនហ៊ានក្អកជាមួយនិងមេឈ្មួញនោះទេ?។ ពិសេសលោក ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីនេះតែម្ដង មានការឃុបឃិតត្រូវរូវពាក់ព័ន្ធពុករលួយ ជាមួយមេឈ្មួញពីនាក់ប្ដីប្រពន្ធខាងលើនេះហើយមើលទៅបានជាសំងំឈឹងពុំមានការបង្ក្រាបនោះឡើយ។ នៅចុងឆ្នាំ២០១៨កន្លងទៅ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ដើម្បីបិតបាំងទង្វើពាក់ព័ន្ធពុករលួយ ក្នុងជំនួញឈើរបស់មេឈ្មួញគ្រាក់ៗ លោកបានបញ្ចាអោយរដ្ឋបាលសាលាខេត្តចេញលិខិតបដិសេដ្ឋ ពុំមានបទល្មើសកើតមានឡើងដូចការចុះផ្សាយរបស់អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយនោះឡើយ។

សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ៗ ទៅចៅហ្វាយខេត្តបីនៅភូមិភាគឦសាន មានខេត្តមណ្ឌុលគិរី ខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានព្រមានដក់តំណែងចេញ បើគ្មានការបង្ក្រាបរាល់បទល្មើសព្រៃឈើដែលកើតឡើងក្នុងដែនរបស់ខ្លួនគ្រប់គ្រងនោះទេ។

សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ចំឈ្មោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌុលគិរីនេះតែម្តង តែលោកអភិបាលខេត្តរូបហាក់បីដូចមិនអនុវតន៍តាមប្រសាសន៍ដ៍ថ្លៃថ្លា សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនោះទេ នៅតែបើកភ្លើងខៀវអោយមេឈ្មួញ និងបទល្មើសព្រៃឈើកើតមានយ៉ាងអនាធិបតេយ្យដដែល ៕

Loading...