លោក ម៉ា យ៉ុងរី ​នា​យ​ខ​ណ្ឌ​រ​ដ្ឋ​បា​ល​ជ​លផ​ល​​ខេត្តត្បូងឃ្មុំ ស​ប្បា​យ​ប្រ​មូ​ល​លុ​យ​ពី​ប​ទ​ល្មើសនេសាទនៅតំបន់ព្រៃមាត់ឃ្មង់ មិនខ្វល់ការបង្រ្កាប

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាការណ៍បានអោយដឹងថា ក្នុងរដូវបិទនេសាទគេសង្កេតឃើញ សកម្មភាព បទល្មើសនេសាទកំពុងតែបានកើតមានឡើងយ៉ាងពេញបន្ទុកនៅក្នុងដែនព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ខាងជើងស្ពានមាត់ឃ្មង់ក្នុងឃុំជីរោទ៍ទី២ស្រុកត្បូងឃ្មុំប៉ុន្តែមិនត្រូវបានសមត្ថកិច្ចជំនាញ ជលផល ខេត្តធ្វើការ ចុះបង្ក្រាបនោះឡើយ បែរជាបណ្តោយមាន បទល្មើសពេញបន្ទុក ដែលគេសង្ស័យថា លោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ លាបាតដៃទទួលប្រាក់ ពីក្រុមឈ្មួញ ប្រព្រឹត្ត បទល្មើសទេមើលទៅ ។

សេចក្តីរាការណ៍បន្តថា នៅរដូវវស្សានេះទឹកទន្លេមេគង្គ បានឡើងហូរចូល តាមបឹងបួរ នានាព្រម ទាំងអតីតឡូត៍នេសាទ ជាប់តាមដងទន្លេមេគង្គ គឺទឹកបានចូលទៅបំពេញបឹងបួរទាំងនោះ មិនតែ ប៉ុណ្ណោះពពួកមច្ឆជាតិគ្រប់ប្រភេទបានហែលទៅបង្កកំណើតក្នុងព្រៃលិចទឹក ពិសេស នៅព្រៃលិច ទឹកមាត់ឃ្មង់ មានក្រុមអ្នកនេសាទត្រីល្មើស ក្នុងរដូវហាមឃាត់ កើតមានពេញបន្ទុកពេញបន្ទុក មាន ដូចជា នាម-ដាក់ដាយ- លូស្បៃមុងប្រវែងរាប់រយម៉ែត្ររាប់ពាន់ម៉ែត្រត្រូវបាន គេដាក់ ដើម្បី ចាប់យកត្រីតូច-ធំ ឧបករណ៍ទាំងនេះសុទ្ធសឹងក្នុងច្បាប់ជលផលហាមមិនអនុញ្ញាតឲ្យប្រើប្រាស់ ព្រោះបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ត្រីដែលកំពុងតែកកើតកូនចៅរាប់រយលានក្បាល ។

ហើយបញ្ហាខាងលើនេះគេពុំដែលឃើញលោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ មានវិធានការម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពសោះ ។ មិនដឹងលាបាតដៃទួលប្រាក់ពីក្រុមឈ្មួញ ប៉ុន្មានទេ ទើបអាចពួកឈ្មួញខិលខូច អាចដាក់ឧបករណ៍នេសាទខុសច្បាប់ ទាំងនោះ បានដោយ ស្រួល ម្ល៉េះ។ ប្រសិនណាបើមិនត្រូវរ៉ូវគ្នាជាមួយស្ថាប័នជំនាញជលផលទេ កុំសង្ឃឹមពួកឈ្មួញ ខិលខូចអាចដាក់ឧបករណ៍នេសាទខុសច្បាប់បានដោយស្រួលៗ ប្រាកដជានឹងត្រូវគេចាប់ជាក់ ជាមិនខានឡើយ ។

ពាក់ពន្ឋ័បទល្មើសនេសាទខាងលើនេះ កំណើតថ្មី មិនអាចទាក់ទង លោក ម៉ា យ៉ុងរី នាយខណ្ឌ រដ្ឋបាល ជលផលខេត្តត្បូងឃ្មុំ បាននៅឡើយទេ៕

2015_09_20_02_12_49 2015_09_20_02_12_49_1 2015_09_20_02_12_49_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *