លោក ម៉ៅ គង្គា ថ្លើមធំ​មែន​យក​អង្គភាព​របស់​រដ្ឋ​ធ្វើ​ជា​ជំនួញ​សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់ ​ខ្លួន​

ភ្នំពេញ ​៖ នាយ​នគរបាល​ជាច្រើន​រូប​កំពុង បំពេញ​ការងារ​នៅក្នុង​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ថា អតីត​គ្រាន់​ជា​ឈ្មួញ​រកស៊ី និង​ចូល​ធ្វើ​នគរបាល​មិនទាន់បាន​៥​ឆ្នាំ​ផង លោក ម៉ៅ គង្គា មាន​យីអ៊ុន​ពាក់​ស័ក្ដិ​៤ និង​មាន​តួនាទី​ជា​ជំនួយការ​នាយកដ្ឋាន​ន​គ​របាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ថែមទៀត ។ ដូច្នេះ បើ​ប្រៀបធៀប​ទៅ​និង​មន្ដ្រីនគរបាល ឯទៀត អ្នកខ្លះ​ធ្វើការ​ចាប់ពី​១០​ឆ្នាំ ឬ​ពាក់កណ្ដាល​ជីវិត ដូចជា​មិន​ឡើង​ស័ក្ដិ​ស្មើ និង​លោក ម៉ៅ គង្គា ដែល​ទើប​ចូល​បម្រើ​នគរបាល​ថ្មីថ្មោង​នេះ​ទេ ។​
លោក​ស័ក្ដិ​៤ ម៉ៅ គង្គា កំពុងតែ​គឃ្លើន និង​ផ្លូវច្បាប់ អនុវត្ដ​ខុសពី​គោល​ការ​របស់​អគ្គស្នងការ​នគរបាលជាតិ ក៏​ដូច​ជា​ការ ណែនាំ​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ខណៈ បុគ្គល​រូបនេះ​យក​ឋានៈ តួនាទី ជា​ជំនួយ​ការប្រព្រឹត្ដ​អំពើ​ពុករលួយ តាមរយៈ​យក អង្គភាព​របស់​រដ្ឋ​ធ្វើ​ជា​ជំនួញ សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់​ខ្លួន ។ ក្នុងនោះ​ម៉ៅ គ​ង្គ បាន កេណ្ឌ​ប្រមូលប្រាក់​ពី​នាយ​នគរបាល ដែល​បាន​ចុះ​ទៅ​ធ្វើការ​នៅ​តាម​បណ្ដា​ខេត្ដ តាម​លិខិត​បញ្ជា​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ក៏ដូចជា​ការណែនាំ របស់​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គឺ​ត្រូវតែ​បង់លុយ​ឱ្យ ខ្លួន​យ៉ាង​តិច​ក្នុង​១​ខែ​៥០០​ដុល្លារ បើ​អ្នក​ទៅកាន់​គោលដៅ​នី​មួយៗ​ត្រូវ​បង់​ឱ្យ​ថ្នាក់ លើ​ចាប់ពី​៥០០០​ដុល្លារ សម្រាប់​មួយ​គោលដៅ​ដែល​ឈរជើង​តាម​ខេត្ដ ។​
​លោក​ម៉ៅ គង្គា អនុវត្ដ​គោលការណ៍​នេះ​ជោគជ័យ ក្នុង​នោះ​ដូចជា​ខេត្ដ​កំពត​គឺ ម៉ៅ គង្គា តម្រូវឱ្យ​បង់​៥០០​ដុល្លារ ដោយ​មិន​អាច​ចុះថ្លៃ​បាន ។ ដោយឡែក​កម្លាំង នគរបាល​សេដ្ឋកិច្ច​មួយចំនួន​ទៀត ដែល​ឈរជើង​នៅ​ភូមិភាគ​ឦសាន្ដ ដូចជា​ខេត្ដ ក្រចេះ , ស្ទឹងត្រែង , រតនគិរី , មណ្ឌលគិរី ជាដើម​….​។ ពួកគេ​ត្រូវតែ​ប្រមូល​លុយ ពី​បទល្មើស​ព្រៃឈើ​មក​បំពេញ​តម្រូវការ ម៉ៅ គង្គា រាល់ៗ​ខែ ។​
​នាយ​នគរបាល​បាន​រិះគន់​ថា ម៉ៅ គង្គា ពិតជា​មាន​មោទនភាព​និង​អំពើ ពុករលួយ​មែន គាបសង្កត់​នគរបាល​ដែល​ឈរជើង​នៅតាម​ខេត្ដ​ឱ្យ​បង់លុយ និង ដាក់​កម្លាំង​ឱ្យ​ប្រមូលប្រាក់​ពី​បទល្មើស​ឈើ ។ ប៉ុន្ដែ​សកម្មភាព​របស់​ម៉ៅ គង្គា កំពុង​ជះឥទ្ធិពល​ដ៏​អាក្រក់​ប៉ះពាល់​ដល់​អង្គភាព​នាយ​ក​ដ្ឋា​ន​នគរបាល​ ប្រឆាំង បទល្មើស សេដ្ឋកិច្ច​ក៏​ដូច​ជា​គោលការណ៍​របស់​ថ្នាក់លើ ឬ​អនុវត្ដ​ផ្ទុយ​ពី​បទ​បញ្ជា​លិខិត បេសកកម្ម ។ គេ​បង្ហើប​ទៀតថា កាល​ពី​ជា​ឈ្មួញ ម៉ៅ គង្គា ពិតជា​ថ្លើមធំ មិន​ធម្មតា ហ៊ាន​រកស៊ី​បោកប្រាស់​ក្រុមហ៊ុន​របស់​កូន​អគ្គស្នងការ​រង​នគរបាលជាតិ មួយ​រូប​ផង​ដែរ ។ ដូច្នេះ​ដោយ​ខ្លួន​ជា​នាយ នគរបាល​និង​ពាក់​ស័ក្ដិ​៤​ថែម​ទៀត កាន់ តែ​គឃ្លើន​និង​ផ្លូវច្បាប់ ដើម្បី​ស្វែងរក​ប្រយោជន៍​លាភសក្ការៈ​សេដ្ឋកិច្ច​ឆ្នាំងបាយ របស់​ខ្លួន​កាន់តែ​ទ្រង់ទ្រាយ​ធំ ៕

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *