លោក យឹម វណ្ណៈ មេ​​គយ​​ច្រក​​ដូង​​៧​​ដើម ប្រើ​​ជំ​នាញ​​រាប់​​ក្បាល​​ឡាន​​ដឹក​ឈើ និង​​ជួយ​​ស​ម្រួល​​ទំ​និញ​គេច​ពន្ធ

ខេត្ត​ត្បូងឃ្មុំ ៖ ចាប់​តាំង​ពី​​ពេល​ដែល លោក យឹម វណ្ណៈ អត្ត​លេ​ខ​៦៥២ ត្រូវ​បាន​​ប្រ​កាស​​តែង​តាំង ជា​​ប្រ​ធាន​ស្តីទី កា​រិ​យា​ល័យ​​គយ និង​​រដ្ឋា​ករ ច្រក​​ដូង ៧​​ដើម នៅ​​ឃុំ​​ដារ ស្រុក​​មេ​មត់ ខេត្ត​​ត្បូង​ឃ្មុំ បង្កប់​​ដោយ​​អំ​ពើពុក​រ​លួយ គេ​សង្កេតឃើញ​​ ឈ្មួញ​រកស៊ី តូចតាច រអ៊ូរទាំ​យ៉ាងខ្លាំង ពី​ការ​កោសរូស បង្ខំ​ឲ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ទទួលបាន​ការយោគយល់ ពី​លោក យឹម វណ្ណៈ ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក យឹម វណ្ណៈ ប្រមូល​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពូក​រលួយគ្មានការកែទម្រង់ ព្រោះ​មាន​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់  គឺ​ជំនាញ​គយ របស់លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។ ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿងសំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះដែរ យ៉ាងច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សម្បើម ក្នុង​មួយខែៗ​។​

​ដោយឡែក ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បានឱ្យដឹងថា ពួកគាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់ចំណេញ តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់លោក យឹម វណ្ណៈ គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយមើលថោក ដោយ​សម្តី​អសុរោះ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ឆ្លងទៅ​វៀតណាម ដូចជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម គេ​មិនដែល​ឃើញ កូនចៅ​របស់លោក យឹម វណ្ណៈ បញ្ចេញ​ឫកពា​រឬ​ប្រើស​ម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ម្តងណា​ឡើយ មានតែ​ស្រក់ទឹកមាត់ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ​ ដោយ​មិន​ខ្វល់​ពី ការ​កែ​ទ​ម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះ​ទេ៕

W@t-270131 Wat-121231

Loading...

Leave a Reply

Your email address will not be published. Required fields are marked *