លោក រឹម សារ៉ាត់ អភិបាលរងស្រុកគងពិសី ស្រវឹងបើករថយន្តចូលក្បួនរថយន្តរបស់សម្តេចកិត្តិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន

ខេត្តកំពង់ស្ពឺ៖ អភិបាលរងស្រុកគងពិសី លោក រឹម សារ៉ាត់ បានបើករថយន្តទាំងស្រវឹងជោកខ្លួន សំដៅចូលទៅក្នុងក្បួន រថយន្តរបស់លោកជំុទាវប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើដំណើរត្រឡប់ពីខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទងព្រៃផ្តៅ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា រថយន្តដែលបើកចូលក្បូនរបស់គណៈប្រតិភូជាន់ខ្ពស់នោះ ម៉ាកលុចស៊ីស RX-300 ពាក់ស្លាក លេខ 2H-3191 បើកបរដោយឈ្មោះ រីម សារ៉ាត ជាអភិបាលរងស្រុកគងពិសី ត្រូវបានសមត្ថកិច្ច​​និងអង្គរក្សឃាត់ខ្លួន និងយកទៅសួរនាំតែម្ដង។

ប្រភពបន្តថា ជនបង្កនោះទើបតែបានឡើងកាន់តំណែងជាអភិបាលរងស្រុកមិនទាន់បានស្រួលបួលផង ក៏ផឹកស៊ីស្រវឹងយ៉ាងជោកខ្លួនហើយបើករថយន្តចូលក្បួនតែម្ដង។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនសាកសួរនៅឡើយ៕

Lexus 300 Rem Sarat

Loading...

Leave a Reply

Your email address will not be published. Required fields are marked *