លោក លាន អាហ្រិល គីនីន កំពុងបើកសង្វៀនជល់មាន់បង្កភាពអនាធិប្បតិយ្យ

ភ្នំពេញ៖ សង្វៀនជល់មាន់មួយកន្លែងដែលគេដឹងថាជារបស់លោក លាន អាហ្រិល គីនីន ជាអ្នកសិល្បះមួយរូបដែលធ្លាប់មានឈ្មោះបោះសម្លេងបន្តិចបន្តួចនឹងគេដែរនោះកំពុងតែបង្កភាពអនាធិប្បតិយ្យយ៉ាងខ្លាំងដល់សង្គមមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណះទៀតផង។ សង្វៀនជល់មាន់ដែលកំពុងបង្កភាពអនាធិប្បតិយ្យដែលជារបស់លោក លាង អាហ្រិល គីនីនរូបនោះមានទីតាំងស្ថុិតក្នុងក្រុមទី11 ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរសង្វៀនជល់មាន់នោះមានការរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរដែនដីមិនគួរណាអោយមានបើកសង្វៀនមាន់នោះឡើយមិនត្រឹមតែជលមាន់ប៉ុណ្ណោះទេនៅក្នុងសង្វៀនជល់មាន់ខាងលើនេះក៏មានលេងអាប៉ោងថែមទៀត ពាក់ព័ន្ឋករណីខាងលើនេះត្រូវបានលោក លាន អាហ្រិល គីនីនប្រាប់ថាៈ លោកបានរត់ការបង់ថ្នាក់លើអស់ហើយទើបលោកហ៊ានបើកហើយបើសិនជាមានសង្វៀនផ្សេងទៀតបើកនៅក្នុងទឹកដីឬស្សីកែវទៀតនោះលោកនឹងចាប់ការភ្លាម។ លោក លាន អាហ្រីល គីនីន និយាយបែបនេះហាក់បីដូចជាលោក ម៉ៅល្បែងដាច់អញ្ចឹង។ ប្រជាពលរដ្ឋបានសំពូមពរដល់លោកអភិបាលខណ្ឌឬស្សីកែវសូមមេត្តាជួយចាត់វិធានការដល់សង្វៀនជល់មាន់នេះផង។

unnamed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *