លោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្តាល មិនបង្ក្រាបទំនិញគេចពន្ធ

ខេត្តកណ្តាល ៖លោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្តាល កំពុងតែធ្វើឲ្យទំនិញគេចពន្ធហូរចូលប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយគ្មានវិធានការទប់ស្កាត់នោះទេ។ មន្ត្រីគយខេត្តកណ្តាលបានបង្ហើបថា មុនពេលពេលតែងតាំងជាប្រធានសាខាគយ ប្រចាំខេត្តកណ្តាល លោក វ៉ូ វណ្ណា ក៏ធ្លាប់ធ្វើសកម្មភាពសម្រួលឲ្យឈ្មួញរត់ពន្ធទំនិញខុសច្បាប់តាំងពី នៅធ្វើជាប្រធានការិយាល័យគយប្រចាំច្រកត្រពាំងផ្លុង ដែលនៅទីនោះ ឈ្មួញទាំងតូចទាំងធំ ត្រូវព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសុំការយោគយល់ និងបង់លុយឲ្យលោក វ៉ូ វណ្ណា តាមការព្រមព្រៀងគ្នា។
មន្ត្រីគយនៅខេត្តកណ្តាលបានបង្ហើបថា លោក វ៉ូ វណ្ណា ដែលកំពុងកាន់តំណែង ជាប្រធានសាខាគយ ខេត្តកណ្តាល បានជាប់ពាក់ព័ន្ធជាមួយ អំពើពុករលួយ ក្នុងការឃុបឃិតឲ្យមានអំពើរត់ពន្ធទំនិញខុសច្បាប់ មានដូចជាគ្រឿងសំណង់ ទំនិញចាប់ហួយ ដែលសកម្មភាពទាំងនេះបានកើបយកលុយរដ្ឋពីការហូរចូលទំនិញបង់ពន្ធមិន គ្រប់ របស់ក្រុមឧត្តមសេនីយ៍ នាំឲ្យខាតបង់ចំណូលថវិកាជាតិ។ ប្រភពដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទមកពីតាមច្រកព្រំដែនឆ្ពោះចូលមកចំណុចចុងទី គឺឃ្លាំងស្តុកទំនិញរបស់ឈ្មួញធំៗនៅក្នុងរាជធានីភ្នំពេញ ដើម្បីលក់ចែកចាយទៅតាមទីផ្សារ និងកន្លែងបោះដុំផ្សេងៗទៀត ត្រូវឆ្លងកាត់ខេត្តកណ្តាល តែលោក វ៉ូ វណ្ណា ជាមេគយមិនដែលបង្ក្រាបទំនិញគេចពន្ធឡើយ។
ការសម្ងំកើបលុយយ៉ាងស្ងៀមស្ងាត់តាមរយៈការមិនបង្ក្រាបបទល្មើស សេដ្ឋកិច្ចអាចធ្វើឲ្យលោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្តាល មានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ហាក់ដូចជាមិនមានតុល្យភាពទៅនឹង ប្រាក់ខែជាមន្ត្រីគយនោះទេ តែស្ថាប័ន និងអង្គភាពពាក់ព័ន្ធមិនដែលខ្វល់ខ្វាយពីភាពមិនប្រក្រតីខាងលើនេះ ទាល់តែសោះ។ មន្ត្រីគយខេត្តកណ្តាលបានបញ្ជាក់ថា បើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានឆាប់ ហ្មត់ចត់ និងមានប្រសិទ្ធភាព នោះ លោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្តាល ប្រាកដជាមិនអាចចៀសរួចពីការចោទប្រកាន់ក្នុងការឃុបឃិតប្រព្រឹត្ត អំពើពុករលួយបានឡើយ៕

IMG-76

Loading...

Leave a Reply

Your email address will not be published. Required fields are marked *