លោក វ្ល៉ាឌីមៀរពូទីន បានបង្ហាញភាពតានតឹងយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាមន្ត្រីជាន់ខ្ពស់ ដែលជំនិតនឹងលោកបំផុតកំពុងផ្ទុកវីរុសកូវីដ១៩

លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន បានបង្ហាញភាពតានតឹងយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាមន្ត្រីជាន់ខ្ពស់ ដែលជំនិតនឹងលោកបំផុតកំពុងផ្ទុកវីរុសកូវីដ១៩។

បើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែឧសភានេះបានឲ្យដឹងថា លោក ពូទីន បានដកដង្ហើមធំ ហាក់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ក្រោយលោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី បានជម្រាបថាលោកបានធ្វើតេស្តថាកំពុងបានឆ្លងវីរុសកូវីដហើយ។

ដើម្បីអាចរក្សាដំណើរការក្នុងរដ្ឋបាលរដ្ឋរុស្ស៊ី ខណៈដែលនាយករដ្ឋមន្ត្រីកំពុងទទួលការព្យាបាលនោះ លោក Andrei Belousov ដែលកំពុងមានតួនាទីជាឧបនាយករដ្ឋមន្រ្តីទីមួយ ត្រូវឡើងមកជំនួសលោក Mikhail Mishustin ធ្វើជានាយករដ្ឋមន្ត្រីស្តីទី។

សូមជម្រាបថា ជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូវីដ១៩នេះ បាននឹងកំពុងរាតត្បាតនៅក្នុងប្រទេសរុស្ស៊ីផងដែរ ដែលបង្ខំឲ្យប្រធានាធិបតីត្រូវបិទប្រទេសជាបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងរាលដាលកាន់តែខ្លាំង ហើយនាពេលបច្ចុប្បន្ធមានករណីវិជ្ជមានក្នុងប្រទេសរុស្ស៊ីនូវវីរុសកូវីដ មិនក្រោយ ១០ម៉ឺនករណីឡើយ៕

Loading...