លោក សម រង្ស៊ី៖ តើត្រូវជួយកម្មករយ៉ាងដូចម្តេច?

០១ មីនា ២០២០ / 01 March 2020

តើត្រូវជួយកម្មករយ៉ាងដូចម្តេច? How to help workers? (*)

មានប្រធានក្រុមហ៊ុនកាត់ដេរមួយចំនួននៅកម្ពុជា ដែលសុំមិនចេញឈ្មោះ បានប្រាប់ឲ្យយើងដឹងថា ពួកគាត់អស់ជំនឿលើ ហ៊ុន សែន ហើយ ពីព្រោះ ហ៊ុន សែន បានបង្ខំឲ្យពួកគាត់រៀបចំបើកប្រាក់ខែឲ្យកម្មករ ៤០ ភាគរយ នៃប្រាក់ខែដើម ទោះជារោងចក្រឈប់ដំណើរការយ៉ាងណាក៏ដោយ ដោយសារតែខ្វះវត្ថុធាតុដើម ដែលត្រូវនាំចូលមកពីប្រទេសចិន ឬក៏ខ្វះទីផ្សារលក់ទំនិញចេញទៅវិញ ពេលណា EBA ត្រូវបានផ្តាច់ពីសហភាពអឺរ៉ុប។ ហ៊ុន សែន មិនព្រមយល់ថា ពេលណារោងចក្រឈប់ដំណើរការ គឺក្រុមហ៊ុនអស់មានប្រាក់ចំណូលហើយ។ ដូច្នេះក្រុមហ៊ុនមិនអាចបើកប្រាក់ខែឲ្យកម្មករបានទៀតទេ មិនថាឡើយ ៤០ ភាគរយ នៃប្រាក់ខែដើម សូម្បីតែ ១០ ភាគរយ ក៏មិនអាចបើកឲ្យបានដែរ។ មិនថាឡើយ ក្នុងរយៈពេល ៤ ខែ សូម្បីតែមួយខែ ក៏មិនអាចបើកឲ្យបានដែរ។ ហ៊ុន សែន វង្វេងមែនទែនហើយ។

ដើម្បីជៀសវាងកុំឲ្យកម្មករ និងក្រុមគ្រួសាររាប់លាននាក់ រងគ្រោះដោយសារ ហ៊ុន សែន ប្រជារាស្ត្រខ្មែរទាំងមូល ត្រូវទាមទារឲ្យមានដំណោះស្រាយ ដូចតទៅ ៖

១- បើកការចរចាជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង។ ក្នុងបំណងនេះ ត្រូវតែចាប់ផ្តើមទម្លាក់ចោលការចោទប្រកាន់មកលើលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
២- រឹបអូសទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនខិលខូចទាំងឡាយ និងទ្រព្យសម្បត្តិថ្នាក់ដឹកនាំពុករលួយ មានក្រុមគ្រួសារ ហ៊ុន សែន ជាដើម ដែលបានបំផ្លាញជាតិ ប្លន់ជាតិ និងលក់ជាតិ យកមកបើកប្រាក់ខែពេញចំនួន ជូនកម្មករ ក្នុងពេលរង់ចាំការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយយុត្តិធម៌ និងបញ្ញាញាណ។
៣- លុបចោល ឬបន្ធូរបន្ថយបំណុលរបស់កម្មករ ចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានជញ្ជក់ឈាមប្រជារាស្ត្រក្រីក្រ ច្រើនឆ្នាំណាស់មកហើយ៕

Loading...