លោក សុង ម៉ាឡៃ មេគយច្រកទ្វារបន្ទាយចក្រី និងបក្សពួក កំពុងតែប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុកជាមួយក្រុមឈ្មួញ

ខេត្តព្រៃវែង៖ អំពើពុករលួយ នៅច្រកបន្ទាយចក្រីបានស្ងៀមស្ងាត់មួយរយៈពេលខ្លី ហើយមកដល់ពេលបច្ចុប្បន្ននេះ កំពុងតែកើតមានឡើងវិញហើយដែលបង្កឡើងដោយលោក សុង ម៉ាឡៃ មេគយច្រកទ្វារបន្ទាយចក្រីបានឃុបឃិតគ្នាបើកដៃឲ្យឈ្មួញ។ បើតាមគេសង្កេតឃើញ និងយោងតាមមន្ត្រីតូចតាចដ៌ទៃទៀតដែលប្រចាំការច្រកនិមួយៗដែលមានភារកិច្ចក្នុងអនុក្រឹត្យ៦៤ដែលមានចែងក្នុងផ្លូវច្បាប់ យកមកអនុវត្តឲ្យបានល្អនិងមានការទទួលខុសត្រូវខ្ពស់តែដោយឡែកសម្រាប់ច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង វិញគឺពលរដ្ឋលើកឡើងថា មន្ត្រីប្រចាំការនៅទីនោះបាន ប្រព្រិតិ្តអំពើពុករលួយ ដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន បណ្ដាលឲ្យបាត់ចំណូលរដ្ឋ និងមានការរិៈគន់ចំៗពីពលរដ្ឋផងដែរ ។

ប្រភពពីពលរដ្ឋនៅស្រុកលើកដែក និងគៀនស្វាយ ដែលជាអ្នកដឹកស្វាយយកទៅលក់នៅប្រទេសវៀតណាម បានលើកឡើងថា រថយន្តដឹកស្វាយរបស់គាត់ក្នុងមួយជើង គឺត្រូវបង់លុយឲ្យគយប្រចាំការនៅទីនោះចំនួន 59ម៉ឺនរៀលឯម្ចាស់រថយន្តសាមយ៉ុងនិង2តោនកន្លះ ដែលដឹកស្វាយទៅលក់ បានអះអាងថា បង់ចាប់ពី18 ទៅ20ម៉ឺនរៀលក្នុង1រថយន្ត។ពលរដ្ឋដឹកស្រូវវិញក៏លាន់មាត់ដែរថា ដឹក1ជើងបង់លុយចាប់ពី4ទៅ6ម៉ឺនរៀលក្នុង1ឡាន តែពុំដែលមានក្រដាសស្នាមអីទេ យកតែលុយ បើមិនឲ្យលុយទេបែរជាយកលេសថាខ្វះនេះខ្វះនោះគឺលេសរហូតពោលគឺធ្វើយ៉ាងណាឱ្យពួកគាត់យឺតយ៉ាវក្នុងការដឹកជញ្ជូនរបស់គាត់។បុរសវយ័ចំណាស់ម្នាក់បានប្រតិកម្មថា ស្អីក៏លុយដែរឲ្យតែឆ្លងកាត់ច្រកចក្រីនេះ តាំងពីអាចម៌គោ ជី កន្ទួគសព្វគ្រប់បែបយ៉ាង។

ប្រភពមួយទៀត បានលួចបង្ហើបប្រាប់ថា លោកសុងម៉ាឡៃមេគច្រកបន្ទាយចក្រីនិងបក្សពួក មិនហ៊ានកិបកេង តែ ស្រូវនិងស្វាយទេ ព្រោះមិនមានគោលការបង់ពន្ធ បើទំនិញផ្សេងៗដែលត្រូវបង់ពន្ធវិញ ចង់សារ៉េ យ៉ាងមិចក៏បានឲ្យតែនិយាយគ្នាមុន រវាងឈ្មួញនិងមន្ត្រីជុំនាញគឺដើម្បី រៀបចំឯកសារផ្សេងៗតាមមុខទំនិញដែលកិបកេងពន្ធ និងបើកភ្លើងខៀវឲ្យទំនិញនោះនាំចូលនាំចេញក្នុងស្រុកដោយរលូនជាសិល្បះចែករំលែក រវាងឈ្មួញនិងមន្ត្រីប្រចាំការទាំងនោះ។ ជាក់ស្ដែងគឺក្រុមហ៊ុនដឹកត្រី ពីវៀតណាម តែម្ដងក្នុងមួយថ្ងៃៗរាប់សិបឡានទាំងតូចនិងធំ គឺបង់ពន្ធមិនគ្រប់ខណៈតៃកុងរថយន្តដឹកត្រីយីឌុបបានបោះចោលក្រដាសចុងសន្លឹក ពេលចេញផុតពីច្រក និងត្រូវគេរើស យកមកមើល ឃើញនៅក្នុងចុងសន្លឹកនោះទម្ងន់ តែ1តោនទៅ2តោនក្នុង1រថយន្តយីឌុប ដែលទម្ងន់ផ្ទុករបស់រថយន្ត ពី20ទៅ30តោនឯណោះ លោក បន្តថាចំនួនត្រី1រថយន្តយីឌុបនោះទម្ងន់មិនក្រោមពី10តោនទេទាំងនេះហើយដែលជាមូលហេតុធ្វើឲ្យបាត់ចំណូលរដ្ឋយ៉ាងសន្ធឹកតែកើនចំណូលបុគ្គលិក។

ឆ្លើយតបនឹងការទទួលលុយពីឈ្មួញនិងការចោទប្រកាន់ខាងលើ លោក សុងម៉ាឡៃមិនអាចទាក់ទងសូមការបំភ្លឺបានទេ?ប៉ុន្តែមន្ត្រីគយតូចនៅទីនោះ?បានលួចបង្ហើបថា?នៅច្រកអន្តរជាតិបន្ទាយចក្រី នេះលោកសុងម៉ៃឡៃនិងបក្សពួកពិតជាបានទទួលលុយពីឈ្មួញមែនដោយមន្ត្រីទាំងនោះ?បានបញ្ជាក់ទៀតថា រឿងហ្នឹងវាខុសមកពី់អ្នកឱ្យលុយ បើឲ្យគេ គេយកហើយ ព្រោះជាគោលការណ៍ អត់មានច្បាប់ឯណាឲ្យយកលុយទេរឿងស្រូវអង្កបើអ្នកឯងឲ្យគេ គឺមាននយ័ថាសូកគេហើយនិងទទួលខុសត្រូវដោយខ្លួនឯង អ្នកសូកនិងអ្នកទទួលសំណូកមានទោសដូចគ្នា។ ទង្វើរបស់មន្ត្រីប្រចាំច្រកចក្រីនេះ ជាសកម្មភាពច្របាច់ ក ចិនលានអណ្ដាតខ្មែរ តើឯណាទៅគោលការណ៍ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ពលរដ្ឋ សង្ឃឹមថា លោកគុណញឹមមេគយម៉ាស្រុកខ្មែរនិង លោកបណ្ឌិត អូន ពន្ធ័មុន្នីរត្ន័ នឹងមានវិធានការយ៉ាងតឹងរឹងមកលើមន្ត្រីរបស់ខ្លួនប្រចាំការនៅច្រកបន្ទាយចក្រីនេះផង មិនខ្វះទេមន្ត្រីដែលមានឆន្ទៈស្មោះត្រង់ចង់បំពេញការងារជូនជាតិមាតុភូមិ ៕

whatsapp-image-2016-11-17-at-19-35-57

c4be3701-b20f-4030-85a2-0d5107c53a63

Loading...