លោក សេង ប៊ុន តេង ឈ្មួញឈើដ៏ធំ អស់ល័ក្ខក្រឡាប់ឡាន គំរាមអ្នកព័ត៌មាន រំដោះរថយន្តចូលទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត

ខេត្តកំពង់ធំ៖ យោងតាមប្រភពព័ត៌មានពីសក្សីនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា នៅពេលនោះគេឃើញរថយន្តម៉ាក ឆែរលែត ព៌ណស១គ្រឿង ពាក់ស្លាកលេខ 2AG ៈ 44 40 បានក្រឡាប់ ហើយបើកឡើងពីផ្លូវព្រែកស្បូវមកលើផ្លូវអាស៊ាន រួចក៏បោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ មានផ្លូវកោងយកចង្កូតមិនទាន់ក្រឡាប់ផ្ងាជើងធ្លាក់ពីលើចិញ្ចើមផ្លូវតែម្ដង។

ឈើប្រណិតពេញមួយថយន្ត របស់ឈ្មួញជាមន្ត្រីប៉េអ៊ឹមខេត្តកំពង់ធំម្នាក់ ត្រូវបានក្រឡាប់ ហើយគំរាមវាយអ្នកសារព័ត៌មាន និងរំដោះវត្ថុតាង យកចូលទៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំទៀតផង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៥ នៅផ្លូវអាស៊ាន វាងក្រុងស្ទឹងសែន ស្ថិតនៅក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅពេលភ្លាមៗនោះ ដំបូលខាងក្រោយបានហើប ត្រូវបានគេមើលឃើញថាមានឈើប្រណិត មួយសន្ទុះក្រោយមកគេក៏ឃើញមានកំលាំងប៉េអ៊ឹម១រថយន្ត ជិះឡានម៉ាកឆ្លាមព៌ណត្រីឆ្លូញ គ្មានពាក់ស្លាកលេខ១គ្រឿងទៀតបានមកដល់ជួយអន្តរាគមន៍និងគំរាមវាយអ្នកសារព័ត៌មាន រួមទាំងរំដោះយកវត្ថុតាងចូលទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំយ៉ាងរំភើយ។

យោងប្រភពព័ត៌មាននិងទិដ្ឋភាពជាក់ស្ដែង នៅពេលដែលរថយន្តសន្ទូចបានស្ទួច រថយន្តដឹកឈើ របស់ឈ្មួញជាមន្ត្រីប៉េអ៊ឹមនេះ បត់ក្បាលចូលទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តនោះ ជំនាញរដ្ឋបាលព្រៃឈើ ដែលជិះនៅរថយន្តនោះបង្ខំចិត្តហក់ចុះពីលើរថយន្ត ហើយទ្វាទីបញ្ជាការដ្ឋានត្រូវបានបិទ បន្ទាប់ពីរថយន្តសមត្ថកិច្ចរដ្ឋបាលព្រៃឈើសំរុកចូលបាន១គ្រឿងនោះ ចំណែកក្រុមអ្នកសារព័ត៌មាន មិនមានអ្នកណាម្នាក់ត្រូវបានគេអនុញាតឲ្យចូលនោះទេ។

ប្រភពនេះត្រូវបានគេបញ្ជាក់ថា ជាលើកទី២ហើយ ដែលឈ្មួញឈើឈ្មោះសេង ប៊ុនតេងនេះ យកកន្លែងទីបញ្ជាការដ្ឋានប៉េអ៊ឹមខេត្តកំពង់ធំ ធ្វើជាទីតាំងរំដោះវត្ថុតាងបទល្មើស។

សាធារណ:ជនសុំឲ្យមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស,អង្គភាពប្រឆាំងអំពើរពុករលួយ ,លោកអភិបាលខេត្ត និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត មានចំណាត់ការទៅលើរឿងនេះ ឲ្យស្មើភាពគ្នាចំពោះផ្លូវច្បាប់ ពោលគឺអនុវត្តន៍តែចំពោះអ្នកទន់ខ្សោយ ចំណែកអ្នកមានលុយមានអំណាចស្ងាត់ជ្ឲ្យរៀប ទោះជាធ្វើភ្លៀងផ្គរ ផ្អើលពេញខេត្ត ដូចនេះក្ដីក៏មិនមានបញ្ហានោះ។

លើកក្រោយផេក(អង្គការឃ្លាំមើលមន្រ្តីពុករលួយនៅកម្ពុជា)របស់យើង និងរាយឈ្មោះ និងបញ្ចេញរូបថតមេឈ្មួញរកសុីឈើធំៗ និងអ្នកមើលផ្លូវ រត់ការបទល្មើសឈើប្រណិតនៅតាមដងផ្លូវដាក់លើវេបផ្សាយ និងលើបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ដើម្បីឲ្យថ្នាក់ដឹកនាំកំពូលៗបានដឹកនិងបានឃើញផងដែរ។

ប្រជាពលរដ្ឋ និងអង្គការសង្គមសុីវិល រងចាំមើលថាការអនុវត្តន៍ច្បាប់នៅក្នុងខេត្តកំពង់ធំ បានដល់កំរិតណា? តើស្អាតស្អំ ឬមួយក៏មានការពុករលួយ? ៕

unnamed unnamed2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *