លោក សោម មុន្នី ប្រើឥទ្ធិពល មេប៉ូលីសសេដ្ឋកិច្ចរាជធានី ទៅកោសរូសទារលុយ

ភ្នំពេញ ៖ ក្រុមមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ បានអះអាងថា លោក សោម មុន្នី កំពុងបង្កព្យុះភ្លៀងតាមអំពើចិត្ត ជាមួយក្រុមហ៊ុនវិនិយោគ ជាពិសេស ការប្រមូលលុយ ពីឃ្លាំងស្តុកទំនិញ ព្រោះជាធម្មតាតា មបណ្តារោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំងស្តុកទំនិញខុសច្បាប់ រាប់សិបកន្លែង សុទ្ធតែត្រូវបង់ប្រាក់ ឲ្យលោក សោម មុន្នី ដើម្បីចៀសផុតពីបញ្ហា កោសរូសផ្សេងៗ ហើយជាទូទៅលោក សោម មុន្នី បានយកឈ្មោះមេ ទៅប្រើប្រាស់ពេញៗមាត់ ក្នុងការកោសរូសទារលុយ ពីក្រុមអ្នករកស៊ី។
ប្រភពបានខ្សឹបថា លោក សោម មុន្នី ទទួលបន្ទុកការងារ គ្រប់គ្រងលុយកាក់ ផ្នែកវិនិយោគ និងអាជីវកម្ម ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស និងភោជនីយដ្ឋាន ជាដើម ។ មានទីតាំងអាជីវកម្ម សិប្បកម្ម ឃ្លាំងស្តុកទំនិញខុសច្បាប់ រោងចក្រសហគ្រាសតូចធំ រាប់សិបកន្លែងសុទ្ធតែត្រូវបង់ប្រាក់ ឲ្យលោក សោម មុន្នី ជារៀងរាល់ខែ ហើយប្រសិនបើខកខាន ក្នុងការបង់ប្រាក់ មុខជាត្រូវរំខានការរកស៊ី មានបញ្ហាមិនចេះចប់។ ពោលគឺសកម្មភាព របស់លោក សោម មុន្នី បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគ ក៏ដូចជាអាជីវករ ទាំងតូចទាំងធំ មិនសប្បាយចិត្ត នោះទេ សូមថ្នាក់លើពិនិត្យ មើលឡើងវិញផង៕

W@t-0512

Loading...

Leave a Reply

Your email address will not be published. Required fields are marked *